Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ.../៦នាក់ ជួ.../ញថ្នាំ.../ញៀន ៤០០គីឡូ

វ៉ៃ…/ខ្នោះ…/៦នាក់ ជួ…/ញថ្នាំ…/ញៀន ៤០០គីឡូ

ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿង សហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ការបង្ក្រាបករណីគ្រឿងញៀន ចំនួន៣ទីតាំងផ្សេងៗ ជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ ព្រមទាំងដកហូតបានថ្នាំញៀនសរុប ចំនួន៤០០គីឡូក្រាម។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ថា កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំនិងសម្របសម្រួល ដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ៦នាក់ ជាជនជាតិខ្មែរ ដែលមានមេខ្លោងជនជាតិចិន និងមីយ៉ាន់ម៉ា និងធ្វើ ការប្រមូលវត្ថុតាងបាន ថ្នាំញៀន ៣ប្រភេទ ប្រមាណ ៤០០គីឡូក្រាម ក្នុងនោះរួមមាន មេតំហ្វេតាមីន កេតាមីន និង ហេរ៉ូអ៊ីន។

ការបង្ក្រាបនេះ បានធ្វើឡើងចំនួន ៣គោលដៅផ្សេងគ្នា ក្នុងនោះរួមមាន គោលដៅទី១- នៅខណ្ឌពោធិ៍សែនជ័យ គោលដៅទី២- នៅខណ្ឌទួលគោក និងគោលដៅទី៣- នៅខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាងគ្រឿងញៀនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES