Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធឈ្លោះគ្នាតាមផ្លូវ ចោរ.../វ៉ៃ.../ប្ល.../ន់ម៉ូតូ ជា.../ប់ខ្នោះ៥

ប្តីប្រពន្ធឈ្លោះគ្នាតាមផ្លូវ ចោរ…/វ៉ៃ…/ប្ល…/ន់ម៉ូតូ ជា…/ប់ខ្នោះ៥

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ទើបនឹងចេញពីផឹកស៊ីនៅផ្ទះមិត្តភក្តិ កើតមានទំនាស់ពាក្យសម្តីនឹងគ្នា ស្រាប់តែត្រូវជនសង្ស័យ ១ក្រុម ជិះម៉ូតូជាច្រើនគ្រឿង បានបន្លំខ្លួនធ្វើជាអ្នកកាសែត និងសមត្ថកិច្ច ចូលមកសួរនាំ រួចព្រួតវាយប្តីប្រពន្ធអ្នកទាំងពីរ ប្លន់ម៉ូតូ តែត្រូវបានជនរងគ្រោះស្រែកឆោឡោ ផ្អើលដល់ប្រជាពលរដ្ឋព័ទ្ធចាប់ក្របួចបានចំនួន៥នាក់ និងម៉ូតូ ៤គ្រឿង ខណៈបក្ខពួកផ្សេងទៀត បានជិះម៉ូតូរត់គេចអស់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ តាមផ្លូវបេតុង ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានជនរងគ្រោះ ២នាក់ប្តីប្រពន្ធ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KV-6184 ទៅលេងផ្ទះមិត្តភក្កិ នៅក្បែរចំណុចកើតហេតុខាងលើ លុះក្រោយពីផឹកស៊ីស្រវឹង បុរសជាប្តី បានអូសម៉ូតូចេញក្រៅរបងផ្ទះ ហើយបានបបួលប្រពន្ធត្រឡប់ទៅផ្ទះវិញ នៅម្តុំឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល តែស្ត្រីជាប្រពន្ធបានចេញមកឃាត់ប្តីថា មិនបាច់ទៅផ្ទះវិញទេ ព្រោះស្រវឹងហើយ ព្រមទាំងយប់ជ្រៅទៀត សម្រាកទីនេះ ១យប់សិនទៅ ចាំព្រឹកស្អែក ចាំទៅផ្ទះវិញ តែបុរសជាប្តីមិនព្រម និងថែមទាំងព្យាយាមបង្ខំប្រពន្ធឱ្យទៅផ្ទះវិញ ដោយលើកប្រពន្ធដាក់លើម៉ូតូ តែស្ត្រីជាប្រពន្ធ មិនព្រមទៅ ធ្វើឱ្យប្តីខឹងសម្បា ក៏កើតមានជម្លោះពាក្យសម្តីនឹងគ្នា នៅលើផ្លូវបេតុង ខាងមុខផ្ទះកើតហេតុ។

ប្រភពដដែល បន្តថា ស្របពេលនោះ ស្រាប់តែមានជនសង្ស័យ ១ក្រុម មានគ្នាជាច្រើននាក់ និងជិះម៉ូតូជាច្រើនគ្រឿង បានជិះចូលមកជិតជនរងគ្រោះ ទាំង២នាក់ប្តីប្រពន្ធ រួចនិយាយថា ពួកគេជាអ្នកសារព័ត៌មាន និងជាកម្លាំងសមត្ថកិច្ច បន្ទាប់មកស្រាប់តែក្រុមជនសង្ស័យទាំងនោះ បានព្រួតគ្នាយកមួកសុវត្ថិភាពគប់និងវាយទៅលើជនរងគ្រោះ ដេញវាយប៉ុនប៉ងប្លន់ម៉ូតូ  តែត្រូវបានជនរងគ្រោះស្រែកឆោឡោ បង្កឱ្យភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋ បាននាំគ្នាព័ទ្ធដេញចាប់ខ្លួនបានជនសង្ស័យ ចំនួន៥នាក់ និងម៉ូតូ ចំនួន៤គ្រឿង ប្រគល់ឱ្យសមត្ថកិច្ច នាំខ្លួនមកប៉ុស្តិ៍នគរបាលកន្ទោក ដើម្បីសាកសួរ។ ចំណែកបក្ខពួកមួយចំនួនទៀត ឃើញសភាពមិនស្រួ បាននាំជិះម៉ូតូគេចខ្លួនបាត់អស់ភ្លាមៗ៕

RELATED ARTICLES