Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្ជ.../ង់ប្ល.../ន់លុយស្រី គេច២១ថ្ងៃ .../ខ្នោះ

ភ្ជ…/ង់ប្ល…/ន់លុយស្រី គេច២១ថ្ងៃ …/ខ្នោះ

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ បានប្រើកូនកាំបិតភ្ជង់ប្លន់ប្រាក់ពីនារីម្នាក់ បានសម្រេច រួចព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនឯស្រុកកំណើត អស់រយៈពេល ២១ថ្ងៃ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចឃុំក្រាំងលាវ ស្រុកបាទី។ រហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ទើបសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវង្ស សុខណេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះ មានឈ្មោះញ៉ែម រស្មី ភេទស្រី អាយុ២៨ឆ្នាំ មានលំនៅ ភូមិព្រហូត ឃុំក្រាំងលាវ ស្រុកបាទី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិ ការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី ស្រាវ ជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ វង្ស សុខណេង ដែលធ្វើសកម្មភាពយកកាំបិតចុងមុតស្រួច ចំនួន១ដើម ភ្ជង់សម្លុតប្លន់ប្រាក់ពីជនរងគ្រោះឈ្មោះញ៉ែម រស្មី ភេទស្រី កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។

ប្រភពដដែល បន្តថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានព្យាយាមរត់គេច អស់រយៈពេល២១ថ្ងៃ ទើបកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ នៃស្នងការ ដ្ឋាននគរបាលខេត្តកំពង់ចាម ស្រាវជ្រាវកំណត់ទីតាំងដែលជនសង្ស័យសម្ងំលាក់ខ្លួន ស្ថិតនៅភូមិតាម៉ូត ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងសម្រប សម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES