Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជើងមាន់បង្ក.../ក២តោន ចាប់ដុ.../តចោល

ជើងមាន់បង្ក…/ក២តោន ចាប់ដុ…/តចោល

ភ្នំពេញ ៖ ជើងមាន់បង្កក នាំចូលដោយខុសច្បាប់ ចំនួន២០០០គីឡូក្រាម (២តោន) ដែលត្រូវបានបង្ក្រាប នាពេលកន្លងមក ត្រូវបានមន្ត្រីជំនាញ ធ្វើការដុតកម្ទេចចោល នៅទីលានចាក់សំរាម ខណ្ឌដង្កោ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលនីតិវិធី ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហ ការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានីភ្នំពេញ និងសមាគមន៍អ្នកចិញ្ចឹមសត្វកម្ពុជា បានធ្វើការដុតកម្ទេចចោលជើងមាន់បង្កក ដែលនាំចូលដោយខុសច្បាប់ ចំនួន២០០០គីឡូក្រាម នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល បានឱ្យដឹងថា ការដុតកម្ទេចចោលជើងមាន់បង្កក ចំនួន២តោនខាងលើនេះ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។

លោក ហ៊ុន សារ៉ាត់ បានបន្តថា ជើងមាន់បង្កកខាងលើនេះ ក្រុមការងារបានឃាត់ចាប់ កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយមានការបញ្ជាផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មកម្ម ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ត្រួតពិនិត្យលើរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-5070 នៅលើផ្លូវបេតុង ជិតផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រុមការងារ បានត្រួតពិនិត្យឃើញ ជើងមាន់ ២០០កេសក្រដាស ស្មើនឹង ២០០០គីឡូក្រាម (២តោន)។ តាមការពិនិត្យជាក់ស្តែង ផលិតផលសត្វបង្កកទាំងអស់នេះ គឺនាំចូលពីបរទេស ស្តុកទុកនិងចែកចាយលក់នៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ និងជា ផលិតផលបំណែកសាច់បង្កក ដែលក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចាត់វិធានការផ្អាកធ្វើការនាំចូលជាបណ្តោះអាសន្ន រយៈពេល៦ខែ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤៕

RELATED ARTICLES