Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះផ្កាយ៣ ស៊ី.../ដា.../ច់លុយ៣លានដុល្លារ

វ៉ៃ…/ខ្នោះផ្កាយ៣ ស៊ី…/ដា…/ច់លុយ៣លានដុល្លារ

ភ្នំពេញ ៖ តាមប្រភពព័ត៌មាន បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជ ធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ តាមបញ្ជាពីស្ថាប័នអយ្យការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣លានដុល្លារ។

ការឃាត់ខ្លួននោះ បន្ទាប់ពីសមត្ថកិច្ចបានកោះអញ្ជើញលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទៅឆ្លើយបំភ្លឺតាមពាក្យបណ្តឹងរបស់ភាគីដើមចោទ ។

យោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ច បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ រងនូវបណ្តឹងចោទ ប្រកាន់ថា បានយកប្លង់ដី ចំនួន៧ប្លង់ ទៅដាក់យកប្រាក់ពីដើមបណ្តឹង មាន៣ករណី សរុបទឹកប្រាក់ប្រមាណជាង ៣លានដុល្លារ។

ប្រភពដដែល បង្ហើបឱ្យដឹងទៀតថា ប្លង់ដីនោះ នៅពេលដាក់តម្កល់យកប្រាក់ គឺឈ្មោះឧត្តមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹង បានយកទៅផ្ទៀងផ្ទាត់នៅខាងសូរិយោដី ទើបមានការឆ្លើយតបមកវិញថា ជាប្លង់ដីមិនមែនឈ្មោះស៊ុន ហួរ ទៅវិញ ទើបម្ចាស់ប្រាក់ កើតទុក្ខមិនសុខចិត្ត ប្តឹងសមត្ថកិច្ចឱ្យជួយចាត់ការពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ។

ជុំវិញករណីខាងលើនេះ អ្នកយកព័ត៌មាន មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ឬតំណាងក្រុមគ្រួសារបាននៅឡើយ៕

RELATED ARTICLES