Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់.../សាច់ក្រកមិនដា.../ច់ ល.../ក់ថ្នាំញៀន ខ្នោះ

លក់…/សាច់ក្រកមិនដា…/ច់ ល…/ក់ថ្នាំញៀន ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ប្រកបរបរលក់សាច់ក្រក មិនសូវដាច់ ស្រាប់តែបែកគំនិតលក់ថ្នាំញៀន និងប្រើ ប្រាស់ខ្លួនឯងផង ទីបំផុតត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួន ដោយដកហូតវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន២កញ្ចប់។

គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ជាសាធារណៈ ពាក់ព័ន្ធករណីជួញដោយខុសច្បាប់នូវសារធាតុញៀន។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង វត្តស្លែង ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភឿន សុខលាភ ភេទប្រុស មុខរបរលក់សាច់ក្រក មានលំនៅ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។ ចំពោះវត្ថុតាងចាប់យក រួមមាន ក្រាមពណ៌សថ្លាចំនួន២កញ្ចប់ (ថង់ធំល្មម ចំនួន១កញ្ចប់ និងថង់តូច ចំនួន១កញ្ចប់) ទូរសព្ទ័ដៃម៉ាក OPPO ពណ៌ខ្មៅ ចំនួន១គ្រឿង ថង់សម្រាប់ច្រក់គ្រឿងញៀន ចំនួន១ ទុយោសម្រាប់ចូកគ្រឿងញៀន ចំនួន១ រួមនិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន១

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES