ភ្នំពេញ ៖ យុវតីម្នាក់ បានសុំបងស្រីរបស់ខ្លួនទៅពេទ្យកូរ៉េ នៅម្តុំពោធិ៍ចិនតុង រួចបាត់ខ្លួន មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យបងស្រីបារម្ភ តាមស្វែងរកមិនឃើញ ក៏ប្រកាសរកតាមបណ្តាញសង្គម។
យុវតីដែលបាត់ខ្លួន មានឈ្មោះអ៊ុ រចនា ហៅស្រីពៅ អាយុ១៩ឆ្នាំ បានបាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដោយរហូតមកដល់ពេលនេះ នៅមិនទាន់មានដំណឹងនៅឡើយ។
បងស្រីរបស់យុវតីដែលបាត់ខ្លួន បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា «ជម្រាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំបានបាត់ប្អូនស្រីម្នាក់ កាលពីម្សិលមិញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ប្រហែលម៉ោង១០ៈ០០ព្រឹក ហើយមកដល់ពេលនេះ នៅមិនទាន់រកឃើញទេ នាងមានឈ្មោះអ៊ុ រចនា ហៅស្រីពៅ អាយុ១៩ឆ្នាំ ភេទស្រី ពាក់អាវខ្មៅក្រឡា ខោខ្មៅ បាត់នៅជិតវត្តតាំងក្រសាំង (គាត់ទៅពេទ្យកូរ៉េ នៅពោធិ៍ចិនតុង ភ្នំពេញ)»។
បងស្រីរបស់យុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្តាញសង្គម ដែលបានឃើញយុវតីដែលមានដូចភិនភាគដូចក្នុងរូបថត សូមជួយទំនាក់ទំនងមកលេខ ០៨៨ ៩២ ០៦ ០៣៤ និង០៨៧ ៦២ ៦៣ ៦៦ ដោយក្តីអនុគ្រោះ៕