Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃា.../ត់ខ្លួន១១នាក់ ជីករ៉ែខុ.../សច្បាប់

ឃា…/ត់ខ្លួន១១នាក់ ជីករ៉ែខុ…/សច្បាប់

ខេត្តពោធិ៍សាត់ ៖ មនុស្សប្រុសស្រី ១ក្រុម បាននាំគ្នាធ្វើសកម្មភាពជីកដីរុករករ៉ែ ដោយគ្មានច្បាប់អនុញ្ញាត និងត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប ដោយឃាត់ខ្លួនសរុប ចំនួន១១នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។ប្រតិបត្តិការបង្ក្រាបករណីជីករ៉ែដោយគ្មានលិខិតអនុញ្ញាតនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់  ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន១១នាក់ រួមមាន ទី១-ឈ្មោះម៉ឹល ទេវី ភេទ ស្រី អាយុ៤៧ឆ្នាំ មានលំនៅ ភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ (ជាម្ចាស់ផ្ទះ)។ ទី២-ឈ្មោះវិត វិបុល ភេទប្រុស អាយុ ៣៣ឆ្នាំ មានលំនៅ ភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី៣-ឈ្មោះវិត នាង ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី៤-ឈ្មោះង៉ែត ដុង ភេទប្រុស អាយុ៥៦ឆ្នាំ មានលំនៅ ភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី៥-ឈ្មោះពិន សែម ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិដងទង់ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី៦-ឈ្មោះគឹម ចាន់វណ្ណៈ ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅ ភូមិដំណាក់ ឃុំដំណាក់ ស្រុកដងទង់ ខេត្តកំពត។ ទី៧-ឈ្មោះទូច ជឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។ ទី៨-ឈ្មោះកែន សុផា ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅ ភូមិព្រៃខ្លា ឃុំសឹង្ហ ស្រុកសំរោង ខេត្តកំពង់ស្ពឺ។ ទី៩-ឈ្មោះកេង សុយាង ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅ រាជ ធានីភ្នំពេញ។ ទី១០-ឈ្មោះ ចែម ស្រីណៃ ភេទស្រី អាយុ៥៧ឆ្នាំ មានលំនៅ ភូមិទួលសើរ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី១១-ឈ្មោះទឹម ផាន់ ភេទប្រុស អាយុ៥៨ឆ្នាំ មានលំនៅ ភូមិត្រពាំងវែង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

ចំពោះវត្ថុតាងដកហូត រួមមាន រថយន្ត ចំនួន២គ្រឿង (ម៉ាកតូយ៉ូតា ព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF-7045 និងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6496) ទូរស័ព្ទដៃ ចំនួន១៣គ្រឿង រួមទាំងសម្ភារៈជីកកាយដីមួយចំនួនទៀត។

ជនសង្ស័យទាំង១១នាក់ខាងលើ រួមទាំងឧបករណ៍វត្ថុតាងដែលបានដកហូត ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES