Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប៉េអឹមប្តឹ.../ងអ្នកកាសែត ខឹ.../ងដៀ.../មដាម

 ប៉េអឹមប្តឹ…/ងអ្នកកាសែត ខឹ…/ងដៀ…/មដាម

ខេត្តបាត់ដំបង ៖ បុរសជាអ្នកសារព័ត៌មានម្នាក់ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថម្នាក់ ប្តឹងចោទប្រកាន់ពីបទបរិ ហារកេរ្តិ៍ជាសាធារណៈ លើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីអ្នកសារព័ត៌មានរូបនោះ បានបង្ហោះសារតាមហ្វេសប៊ុក ដៀមដាមពីរឿងរួមភេទជាមួយនារីម៉ាស្សា ដោយមិនប្រើប្រាស់ស្រោមអនាម័យ។

ភាគីខាងចុងបណ្តឹង មានឈ្មោះផេង ភារម្យ ជាអ្នកសារព័ត៌មានវិទ្យុជនពិការភ្នែកខេត្តបាត់ដំបង។ ចំណែកភាគីដើមបណ្តឹង មានឈ្មោះ នូ មិត្ត ជាមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ភាគីខាងចុងបណ្តឹង គឺលោកផេង ភារម្យ ដែលជាអ្នក សារព័ត៌មានវិទ្យុជនពិការភ្នែក ខេត្តបាត់ដំបង បានចូលបង្ហាញមុខ និងឆ្លើយបំភ្លឺជាងកន្លះម៉ោង ពាក់ព័ន្ធពីបទ ចោទប្រកាន់បរិហារកេរ្តិ៍ជាសាធារណៈ លើបណ្តាញ សង្គមហ្វេសប៊ុក តាមដីកាកោះហៅពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

លោកផេង ភារម្យ អ្នកសារព័ត៌មានវិទ្យុជនពិការភ្នែក ជាចុងបណ្តឹង បានលើកឡើងថា ថ្មីៗកន្លងមកនេះ ក្រោយពីលោកទទួលបានព័ត៌មានពីមិត្តភក្តិរួមអាជីព និងពីប្រជាពលរដ្ឋ លោកក៏បានសរសេរសារមួយឃ្លាខ្លី លើបណ្តាញហ្វេសប៊ុករបស់ខ្លួនថា “ល្បងមិត្តអើយ ស័ក្តិនៅលើស្មា មិនមានប្លង់ទេ គ្រាន់តែស្ត្រីម៉ាស្សាឱ្យប្រើស្រោមអនាម័យ ម្តេចមិនប្រើ ឡប់យ៉ាងហ្នឹងអាឡប់” ដែលក្នុងអត្ថន័យនេះ លោកគ្រាន់តែសសេរចំហប៉ុណ្ណោះ ដោយលោកមិនបានបញ្ជាក់ពីនាមត្រកូល និងមិនបានបង្ហាញថាជាមន្ត្រី ឬកងកម្លាំងនៅអង្គភាពណាមួយដែរ។

អ្នកសារព័ត៌មានខាងលើ បានបញ្ជាក់ថា ការចូលខ្លួនតបតាមការដីការកោះហៅនេះ លោកស្រីព្រះរាជអាជ្ញារង មិនបានសាកសួរអ្វីច្រើននោះទេ ក្រៅពីសាកសួរថា លោកបានបង្ហោះសារអ្វីក្នុងបណ្តាញសង្គម? និងបានដឹងពីបទចោទប្រកាន់ប្តឹងរបស់ដើមបណ្តឹងឈ្មោះនូ មិត្ត ជាមន្ត្រី កងរាជអាវុធហត្ថខេត្តបាត់ដំបង រួចហើយក៏បានបញ្ចប់នូវការសាកសួរ ឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ។

ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មាន មិនអាចទាក់ទងសុំការបំភ្លឺពីភាគីដើមបណ្តឹង ឈ្មោះនូ មិត្ត ជាមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ៕

RELATED ARTICLES