ភ្នំពេញ៖ក្នុងអាជីពសម្ដែងជិត១០ឆ្នាំលោកណាវ៉ាត់ត្រា បានតស៊ូគ្រប់បែបយ៉ាងដើម្បីសិល្បៈដែលខ្លួនស្រលាញ់បំផុតតាំងពីសម្ដែងជាតួរាយរង រហូតដល់ធ្វើជាតួឯកក្នុងMV និងស្ពតជាបន្ដបន្ទាប់ពិសេសលោកលេចមុខក្នុងបទល្បីៗជាច្រើនរបស់ថោន ។ប៉ុន្ដែនៅចុងឆ្នាំ២០២៤ នេះតារាសម្ដែងមានប្រវត្តិកម្សត់រូបនេះបានកែប្រែមុខមាត់ថ្មី តាមរយៈការឈានមួយជំហ៊ានទៀតនោះគឺការក្លាយទៅជាអ្នកផលិតមាតិការអប់រំ ថតរឿងខ្លីៗ ដឹកនាំក្រុមសម្ដែងវីដេអូដោយលោកផ្ទាល់ ។អតីតបុគ្គលិកធនាគារក្លាយទៅជាតារាសម្ដែងរូបនេះបានឲ្យដឹងថាលោកមិនមែនធ្វើរឿងឲ្យតែបានៗទេ តែត្រូវផ្ដោតលើគុណភាពរឿង ហើយចង់ផ្ដល់ឱកាសឲ្យតួសម្ដែងថ្មីៗ ដែលផលិតកម្មដ៍ទៃមើលរំលងអាចថតនៅក្រុមសម្ដែងរបស់លោកបានទៅតាមប្រភេទសាច់រឿងដែលសាកសមជាមួយតួសម្ដែង។លោកថាជីវិតជាអ្នកសិល្បៈទៅណាក៍មិនឆ្ងាយពីអាជីពនេះដែរ ហើយលោកនឹងព្យាយាមពង្រឹងសម្ថភាពខ្លួនឯងថែមទៀត ដើម្បីឲ្យក្រុមដំណើរការទៅមុខ។
រឿងអប់រំខ្លីរបស់លោកណាវ៉ាត់ត្រា លើកដំបូង«បុគ្គលិកចឬកអន់ » ដែលលោកថាទទួលបានការគាំទ្រច្រើនគួសម ហើយលោកនឹងចេញរឿងថ្មីៗនាពេលបន្ដបន្ទាប់ទៀត។លោកថាទោះជាក្លាយអ្នកដឹកនាំ ផលិតរឿងដោយខ្លួនឯងក៍ដោយ តែលោកនៅតែបន្ដ ការសម្ដែងMV ភាពយន្ដ និងស្ពត ឲ្យផលិតកម្មដ៍ទៃដូចមុនដដែល ។
គួរបញ្ជាក់ថាមុនក្លាយទៅជាអ្នកផលិតមាតិការកម្សាន្ដដោយខ្លួនឯង កាលពីខែមុនលោកណាវ៉ាត់ត្រា ក៍បានឡើងតួនាទីជាជំនួយការរបស់លោកផន ចាន់ណា ថៅកែផលិតកម្មភី ផងដែរ ខណៈដែលពេលនេះលោកក៍នៅបន្ដធ្វើការនៅខារ៉ាអូខេGoal Palace KTV ជាបន្ដទៀត ក្រោយឈប់ធ្វើការជាភ្នាក់ងារឥណទានធនាគារអេស៊ីលីដា កាលពីចុងឆ្នាំ២០០៩ ។តារាសម្ដែងមានស្រុកកំណើតមកពីខេត្តបាត់ដំបងកំព្រាឪពុកតាំងពីតូចរូបនេះថាដើម្បីឲ្យមាតិការរបស់លោកទទួលបានការចាប់អារម្មណ៍ខ្លាំង មានការគាំទ្រពីទស្សនិកជនលោកនិងរិះរករឿងអប់រំថ្មីៗ ជួយដល់សង្គម ហើយលោកថាការងារមួយនេះលោកក៍ត្រូវសិក្សារពីរៀមច្បងជំនាញសិល្បៈដែលធ្លាប់ដឹកនាំ និងផលិតមាតិការល្បីៗពីមុនមកដែរ ។
សូមបញ្ជាក់ថាក្រៅពីលោកណាវ៉ាត់ត្រា តារាដែលសម្ដែង ក្លាយទៅជាDirector មានក្រុមសម្ដែងផ្ទាល់ខ្លួនមានដូចជាពូណុយ ,Dj ផាន់រ៉ុង ,សុគន្ធ ដេវីត ,ហ៊ុយ យ៉ាឡេង និងលោកចាន់ណា រ៉ូណាន់ ជាដើម ៕