Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពុ.../លភ្លាសាច់គោបុ.../ណ្យសព ដេ.../កពេទ្យ១៥នាក់ 

ពុ…/លភ្លាសាច់គោបុ…/ណ្យសព ដេ…/កពេទ្យ១៥នាក់ 

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋប្រមាណជាង១០នាក់ បាននាំគ្នាទៅកំដរបុណ្យសពអ្នកភូមិ និងត្រូវម្ចាស់ដើមបុណ្យ ធ្វើម្ហូបភ្លាសាច់គោឆៅ ដើម្បីទទួលទាន ស្រាប់តែហូបរួចមិនបានប៉ុន្មាន ក៏កើតមានអាការមិនស្រួលខ្លួន រាក ក្អូត និងឈឺក្បាល និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ដោយក្រុមគ្រូពេទ្យ បានដាក់ការសង្ស័យ អាចបណ្តាលមកពីពុលអាហារ  (ភ្លាសាច់គោ)។

ករណីសង្ស័យពុលអាហារនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចភូមិកាឡៃសាវង ឃុំភ្នំកុក ស្រុកវើនសៃ។

យោងតាមរបាយការណ៍បឋមរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឱ្យដឹងថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះចំនួន១៥នាក់ បាននាំគ្នាទៅកំដរបុណ្យសពអ្នក ភូមិខាងលើ ហើយធ្វើសាច់គោភ្លាឆៅដើម្បីបរិភោគ។ លុះដល់ម៉ោងប្រហែល៤រសៀលថ្ងៃដដែល ក៏ស្រាប់តែពួកគាត់មានអាការៈមិនស្រួលខ្លួន មានរោគសញ្ញាដូចជា រាក ក្អូត និងឈឺក្បាល ហើយក៏នាំគ្នាចូលមកសម្រាកនៅមណ្ឌលសុខភាពភ្នំកុក ចំនួន៥នាក់ នៅមណ្ឌលសុខភាពអូរជុំចំនួន៥នាក់ និងនៅក្នុងភូមិ៥នាក់ទៀត។

តាមការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី ដឹកនាំដោយលោកគ្រូ ពេទ្យ ជា សានិត ប្រធាន មន្ទីរសុខាភិបាល សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានចុះទៅទីតាំងកើតហេតុទាំងយប់ នៅពេលទទួលបានការរាយការណ៍ភ្លាម ដើម្បីរកមូល ហេតុនិងជួបសម្ភាសន៍ជាមួយអ្នកជំងឺ។ក្រុមការងារបានប្រមូលសំណាកម្ហូបអាហារដែលនៅសេសសល់ពីការបរិភោគរបស់អ្នកជំងឺ ដើម្បីយកមកធ្វើតេស្ត វិភាគនៅមន្ទីរ ពិសោធន៍រាជធានីភ្នំពេញ។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងក្រុមការងារអង្កេតបានដាក់ការសង្ស័យលើការពុលរបស់អ្នកជំងឺអាចបណ្តា លមកពីម្ហូបអាហារ (ភ្លាសាច់គោឆៅ) ក្នុងកម្មវិធីខាងលើ។ ទោះបីជាយ៉ាងណា ក្រុមការងារនៅតែបន្តការអង្កេតតាមដានពីមូលហេតុជាបន្តទៀត៕

RELATED ARTICLES