ភ្នំពេញ៖លោកអាន វិសាល បានប្រតិកម្មចំពោះតារាចម្រៀងសាពួន មីដាដា ដែលថ្មីៗនេះអតីតតារាហង្សមាសបានលើកម្រាបដៃ១០សំពះសុំដី១ដុំ រស់នៅព្រំដែន ការពារទឹកដី ព្រោះខ្លួនក្រី ក្រខ្លាំងណាស់…។លោកអាន វិសាល ចាត់ទុកថាតាមពិតជាជីវិតលោករាល់ថ្ងៃនេះលំបាកជាងលោកសាពួន មីដាដា រាប់សិប ដងឯណ្ណោះ ប៉ុន្ដែលោកមិនបានលើកដៃសំពះសុំជំនួយពីអ្នកណាទេ ហើយក្នុងនោះមានទាំងមិត្តភក្ដិខ្លះប្រាប់លោកថាកុំឲ្យនិយាយទៀតផង ព្រោះជាអ្នកធ្លាប់រួមអាជីពតែមួយ ។
លោកអាន វិសាល ផ្ដាំទៅសាពួន មីដាដា ថា«អញពិបាកជាងអ្ហែងច្រើនដងណាស់ តែអញមិនដែលសំពះសុំគេ ហើយពួកអាអ្នកសិល្បៈមួយចំនួន ប្រាប់ខ្ញុំថាកុំឲ្យនិយាយធ្វើអី? យើងសុទ្ធតែជាអ្នកសិល្បៈដូចគ្នា ដោយសារតែពួកហ្នឹងមិនប្រឹងដោយកំលាំង អាងអីបក្សពួក អាងអីឲ្យតែបានលុយខ្លះ ខ្លួនច្រៀងដូចអាចម៍ តាមគ្នាក៍ស្ដាប់ ហើយអាម្ចាស់ផលិតកម្មម៉េចក៍បាន …(លុយ អញត្រូវការលុយដែរ) វាថោកដោយគេផ្សេង សិល្បៈដូចគ្នា ណាមួយសង្គមយើងវាចឹងផង” ។
ក្រៅពីដាស់តឿនលោកសាពួន មីដាដា កុំឲ្យតែគិតពីលើកដៃសំពះសុំលុយ សុំដីគេ ដោយលើកហេតុថាខ្លួនក្រីក្រនោះលោកអាន វិសាល ក៍នៅតែចាំមិនភ្លេច និងក្ដៅចិត្តដូចប៉ះភ្នំភ្លើង ព្រោះតែពេលលោកជួបមីដាដា នៅក្រៅ ស្រាប់តែអតីតតារាហង្សមាសរូបនេះបានឲ្យយោបល់លោក ពីវិធីធ្វើយ៉ាងម៉េចដើម្បីឲ្យច្រៀងទៅបានពិរោះ បើទោះជាអតីតប្ដីអ្នកនាងសឿ សុធារ៉ា រូបនេះចាប់អាជីពចម្រៀងក្រោយ ឬសិស្សប្អូនលោកក៍ដោយ ។
លោកអាន វិសាន និយាយទាំងឆេះដុំថា”និយាយពីច្រៀងក្រោយខ្ញុំទេ ជួបវានៅក្រៅរៀបឬកពាដូច…អញចេះចាយលុយអ្ហែងនៅផឹកស្រាថ្នាំទេ ហើយវាមកហៅខ្ញុំអាប្អូន ហើយវាមកពន្យល់ខ្ញុំពីរបៀបច្រៀងចេះ របៀបចុះ និយាយត្រង់ច្រៀងពិរោះជាងអញមែន ?ស្រុកខ្ញុំម៉េចក៍បាន -បក្សពួក …»។ តាមរយៈការអះអាងរបស់លោកអាន វិសាល នេះបញ្ជាក់ថាលោកមានការអាកអន់ស្រពោនចិត្តចំពោះសាពួន មីដាដា ដែលជួបលោកនៅក្រៅធ្វើឬកពាសម្បើបណាស់ដាក់លោកនិងមានពេលខ្លះថែមទាំងបានឲ្យយោបល់លោកពីវិធីច្រៀងធ្វើយ៉ាងណាឲ្យត្រូវតាមក្បួនខ្នាតផង បើទោះជាមីដាដា ច្រៀងអាជីពក្រោយលោកក្ដី ។ប៉ុន្ដែមិនមែនតែលោកវិសាល ម្នាក់នោះទេ ដែលបានដាស់តឿនសាពួន មីដាដា កុំឲ្យលើកដៃសំពះសុំជំនួយ ព្រោះលោកនៅមានសុខភាពល្អ និងសម្លេងអាចច្រៀងបាននោះគឺអ្នកលេងបណ្ដាញសង្គមសឹងមួយប្រទេសក៍ហួសចិត្តដែរថាសាពួន មីដាដា ដែលធ្លាប់អះអាងថាខ្លួនបានលុយពីព្រះឥន្ទ ចំនួនជិត៧លាន ដុល្លារ និងក្រោយមកបានកែប្រែថាបានតែជិត៤០ម៉ឺនដុល្លារនោះលោកយកលុយទាំងបាច់ ទាំងវ៉ាលី នោះទៅណាអស់ បានជាធ្លាក់ខ្លួនក្ររហូតសុំដីពីរដ្ឋ និងចង់ទៅដេកយាមដីនៅជាយដែន បែបនេះ ?ចំណែកលោកអាន វិសាល វិញក្រៅពីប្រដៅមីដាដា ១ប្រាវនេះ អតីតតារាU2 និងM រូបបេះក៍ត្រូវបានមហាជនមើលឃើញថាលោកជាតារាចេះតស៊ូក្នុងជីវិតច្រៀងតាមហាងនៅពេលយប់ និងពេលថ្ងៃបើកហាងលក់បាយ ដែលលោកជាចុងភៅចំអិនម្ហូបតែម្ដង ។ប្រភពបានឲ្យដឹងថាគេចង់ឃើញលោកមីដាដា ប្រើសម្ថភាពដែលមានពោលគឺច្រៀងរកលុយតាមហាងដូចលោកវិសាល ប្រសើរជាងសពះឬថ្វាយបង្គំគេសុំជំនួយ ៕