Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកតម្លៃ​អាហារ​ នៅចិន​ធ្លាក់ ថ្លៃ​កាលពី សប្តាហ៍មុន

តម្លៃ​អាហារ​ នៅចិន​ធ្លាក់ ថ្លៃ​កាលពី សប្តាហ៍មុន

ចិន៖ ក្រសួងពាណិជ្ជកម្ម​កាលពីដើមសប្តាហ៍នេះ​បាន​ឲ្យ​ដឹងថា​តម្លៃអាហារ​ក្នុង​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​បន្តិច​បន្តួច​កាលពី​សប្តាហ៍មុន នោះក៏ព្រោះតែ​តម្លៃ​ហាង​ឆេង​បន្លែ​ សាច់និង​ស៊ុត​ធូរថ្លៃជាងមុន ។

ក្រសួងបានបញ្ជាក់ថា​តម្លៃ​ជាមធ្យម​នៃ​បន្លែ​៣០មុខ​នៅចន្លោះ​ថ្ងៃទី៦និង​ទី​១២​ខែ​កុម្ភះ​បាន​ធ្លាក់ចុះ​ប្រមាណជា​៦,៤%​ធៀបនឹង​សប្តាហ៍មុន​។

តម្លៃ​ស្លឹកខ្ទឹមនិង​សណ្តែកចិន​​បាន​ធ្លាក់ថ្លៃ​១៣,៣%​និង​១២,៧%​។

រីឯតម្លៃ​សាច់​បាន​ធ្លាក់ចុះ​ក្នុងនោះសាច់​ជ្រូក​ធ្លាក់ថ្លៃ​១,៥%​ សាច់​គោធ្លាក់១,១%​ ខណៈ​សាច់​ចៀម​ធ្លាក់០,៨%​ ។ តម្លៃ​ស៊ុត​ធ្លាក់២,៣%​ខណៈ​ប្រេងអាចបរិភោគ​បាន​នៅតែ​មាន​ហាងឆេងថេរមិនឡើងហើយក៏មិនចុះថ្លៃ ។

​តម្លៃ​គ្រាប់ធញ្ញជាតិ​ឡើងថ្លៃ​បន្តិចប៉ុណ្ណោះគឺប្រមាណជា​០,៣%​។ តម្លៃ​អាហារ​ស្មើនឹង​មួយភាគបីនៃ​សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់​របស់ចិន​ដែលជា​គ្រឿង​វាស់​ស្ទង់​អតិផរណា​ដ៏​សំខាន់​មួយ ។

សន្ទស្សន៍​តម្លៃ​ទំនិញប្រើប្រាស់ (CPI) ត្រូវបានគេរំពឹងថា​នឹង​​មាន​កម្រិត​២,៦%​ក្នុង​ខែ​មករា​ខ្ពស់ជាងអត្រា​កំណើន២,១%​ក្នុង​ខែ​ធ្នូ។

ទោះជាយ៉ាងណាការិយាល័យ​ស្ថិតិ​ជាតិ​បាន​រៀបចំ​ប្រកាស​នូវ​សន្ទស្សន៍ CPI និង PPI នៅថ្ងៃអង្គារ​នេះ​ស្របជាមួយនិង​គ្រឿង​វាស់ស្ទង់សេដ្ឋកិច្ច​ដទៃទៀត​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES