Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្លន់២៦ករណី ៦នាក់ ជា.../ប់គុ.../ក៣៨ឆ្នាំ

ប្លន់២៦ករណី ៦នាក់ ជា…/ប់គុ…/ក៣៨ឆ្នាំ

ភ្នំពេញ ៖ លោកម៉ែន រដ្ឋា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានបើកសវនការ ប្រកាសសាលក្រមសំណុំរឿងក្រុមចោរធ្វើសកម្មភាពប្លន់ម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សរុប ចំនួ២៦ករណី។ ប៉ុន្តែក្នុងសាលក្រមដែលត្រូវលើយកមកប្រកាសនេះមាន តែចំនួន ៥ករណីប៉ុណ្ណោះ ដោយសម្រេចដាក់ទោសក្រុមជនត្រូវចោទ ម្នាក់ៗជាប់ពន្ធនាគារ ៣ឆ្នាំ ក្នុងមួយបទល្មើស។

សូមជម្រាបថា ពាក់ព័ន្ធបទល្មើសដែលក្រុមចោរឆក់ប្លន់ ដែលប្រព្រឹត្តកន្លងមកនេះ ធ្លាប់ត្រូវបានតុលាការកាត់ ទោសលើសំណុំរឿង ករណីដែលឆក់ និងកាប់ស្ត្រីរងគ្រោះ ដោយដាក់ពន្ធនាគារ ម្នាក់២៣ឆ្នាំ។ បើគិតត្រឹម ៦បទល្មើស ដែលតុលាការបានកាត់ទោស ក្រុមនេះត្រូវទទួលទោស ក្នុងម្នាក់ៗចំនួន៣៨ឆ្នាំ។ ទោសក្នុងម្នាក់ៗ ៣៨ ឆ្នាំនេះ តុលាការទើបរកឃើញបទល្មើសចំនួន ៦ករណីប៉ុណ្ណោះ ចំណែកករណីដែលនៅសល់ កំពុងបន្តនីតិវិធី។

មុខសញ្ញាក្រុមចោរប្លន់ម៉ូតូ សរុបចំនួន២៦ករណី ត្រូវបានលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើ សន្និសីទសារព័ត៌មានបង្ហាញមុខកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។

ក្រុមជនសង្ស័យទាំង៦នាក់ ធ្លាប់ធ្វើសកម្មភាពប្លន់ជាច្រើនលើក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ប្លន់ក្នុងទឹកដី ខណ្ឌសែនសុខ ចំនួន៥ករណី ខណ្ឌដង្កោ ចំនួន១១ករណី ខណ្ឌកំបូល ចំនួន៣ករណី ខណ្ឌព្រែកព្នៅ ចំនួន៣ករណី ខណ្ឌមានជ័យ ចំនួន១ករណី និងខណ្ឌពោធិ៍សែនជ័យ ចំនួន៣ករណី៕

RELATED ARTICLES