Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំរត់តុ លួ.../ចកាបូបថៅកែ ជា.../ប់ខ្នោះ

ក្រមុំរត់តុ លួ…/ចកាបូបថៅកែ ជា…/ប់ខ្នោះ

ភ្នំពេញ ៖ នារីវ័យក្មេង ជាអ្នករត់តុម្នាក់ បានធ្វើសកម្មភាពលួចកាបូបរបស់ថៅកែខ្លួន រួចព្យាយាមរត់គេចបាន២ថ្ងៃ ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីនារីរត់តុ លួចកាបូបថៅកែនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣៧នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចហាង យីហោ CLOBBER ដែលមានទីតាំងផ្ទះលេខ២៨ ផ្លូវលេខ៥៩២ ក្រុមទី៥៣ ភូមិ០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ រហូតមកដល់រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននារីសង្ស័យខាងលើបាន  នៅចំណុចហាង BACK STAGE OF CLOBBER មានទីតាំង ស្ថិតនៅផ្ទះលេខ២១១ ផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

នារីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវួច នី ហៅនី ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកផ្នែករត់តុ ហាង CLOBBER ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកជន រងគ្រោះជាម្ចាស់កាបូប មានឈ្មោះហេង ហុកឆាយ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរថៅកែហាង CLOBBER ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៥៩២ ក្រុមទី៥៣ ភូមិ០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៧និង៣៧នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នារីសង្ស័យដែលជាអ្នករត់តុ បានធ្វើសកម្មភាពលួចកាបូបយួរដៃ ចំនួន២ របស់ថៅកែ នៅចំណុចហាង CLOBBER ដែលមានទីតាំង ផ្ទះលេខ២៨ ផ្លូវលេខ៥៩២ ក្រុមទី៥៣ ភូមិ០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ បន្ទាប់ពីលួចបានសម្រេច នារីសង្ស័យខាងលើ គេចខ្លួនន បាន២ថ្ងៃ ក៏ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌទួលគោក សហការណ៍ជាមួយនគរបាលប៉ុស្តិ៍បឹងកក់ទី២ ស្រាវជ្រាវឃាត់ខ្លួនបាននៅចំណុចនៅហាង BACK STAGE OF CLOBBER នៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

ចំពោះវត្ថុតាងចាប់ រួមមាន ១-ម៉ូតូ ចំនួន១គ្រឿង ម៉ាក HONDA VARIO ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាក លេខ ភ្នំពេញ 1JO-7432។ ២-ដុំដែកសម្រាប់ដោះ SENSOR ចំនួន១។ ៣-កាបូបស្ពាយពណ៌ស ចំនួន១។ ៤-ទូរស័ព្ទដៃ ចំនួន០១គ្រឿង ម៉ាក IPHONE 12 PRO MAX ពណ៌ខៀវ មានស៊ីមលេខ ០៧១ ៥០ ៧៤ ៤០៩ ។ ៥-ទូរស័ព្ទដៃ ចំនួន០១គ្រឿង ម៉ាក IPHONE 8 PLUX ។ ៦-កាបូបយួរដៃ ម៉ាក COACH ពណ៌ត្នោត និងកាបូបយួរដៃ ម៉ាក TORYBRUCH ពណ៌ទឹកសណ្តែក (ប្រគល់ឱ្យជនរងគ្រោះវិញ)។

នារីសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES