ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី០៩-១៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងគយ នៅទូទាំងប្រទេស បានចាប់ឃាត់រថយន្តគ្មានពន្ធ ចំនួន២១គ្រឿង ថែមទៀត ក្នុងនោះចង្កូតឆ្វេង ១១គ្រឿង និងចង្កូតស្តាំ ១០គ្រឿង។
រថយន្តអត់ពន្ធ ទាំង២១គ្រឿង ដែលត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើការបង្ក្រាប រួមមាន ៖
១-រថយន្តម៉ាក LEXUS RX350 ផលិតឆ្នាំ ២០០៧ ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2AS-0772។
២-រថយន្តទេសចរណ៍ម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំផលិត២០០៦ ស្លាកលេខ ខម 2-5424។
៣-រថយន្តទេសចរណ៍ ម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំផលិត ២០០៧ ស្លាកលេខភ្នំពេញ 2AK-0363។
៤-រថយន្តម៉ាក Toyota HIGHLANDER (hybrid) ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 2AY-6036។
៥-រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ឆ្នាំម៉ូដែល២០០៥ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-2467។
៦-រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល២០១០ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-0014។
៧-រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-6827។
៨-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2AI-3478។
៩-រថយន្តម៉ាក NISSAN ALMERA ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2P-2823។
១០-រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AR -9002។
១១-រថយន្តក្រឡុកបេតុង ស្លាកលេខ បន្ទាយមានជ័យ 5A-0008។
១២-រថយន្ត MAZDA 2 ចង្កូតស្តាំ ឆ្នាំ២០១៩ ស្លាកលេខ BMC-3622។
១៣-រថយន្តម៉ាក MAZDA 2 ចង្កូតស្តាំ ពណ៌ស គ្មានស្លាកលេខមានស្លាកលេខ និង លតាប័ត្រមិនត្រឹមត្រូវ។
១៤-រថយន្តដឹកទំនិញធុនតូច ម៉ាក ISUZU D-MAX ចង្កូតស្តាំ ឆ្នាំផលិត ២០០៧ អត់ស្លាកលេខ។
១៥-រថយន្តដឹកទំនិញធុនតូច ម៉ាក ISUZU D-MAX ចង្កូតស្តាំ ឆ្នាំផលិត ២០០៤ ស្លាកលេខបន្ទាយមានជ័យ 2A-3046។
១៦-រថយន្តស្ទូច ចង្កូតស្តាំ ស្លាកលេខថៃ 81-4467។
១៧-រថយន្តក្រឡុកបេតុង ចង្កូតស្តាំ ស្លាកលេខថៃ 81-6521។
១៨-រថយន្តក្រឡុកបេតុង ចង្កូតស្តាំ ស្លាកលេខថៃ 81-6522។
១៩-រថយន្តម៉ាក HONDA ACCORD ចង្កូតស្តាំ ពណ៌ស ស្លាកលេខ បាត់ដំបង 2B-7341។
២០-រថយន្តម៉ាក MAZDA2 ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ស្លាកលេខ បន្ទាយមានជ័យ 2D-3553។
២១-រថយន្តម៉ាក MAZDA 2 ចង្កូតស្តាំ ពណ៌ខ្មៅ ឆ្នាំ២០១៨ គ្មានស្លាកលេខ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំប្រើប្រាស់រថយន្តអត់ពន្ធ ដោយជ្រកក្រោមស្លាកលេខផ្សេងៗ៕