ភ្នំពេញ៖រយៈពេលជាង២ឆ្នាំហើយដែលសួស វីសា បានវិលមកកាន់ក្បាលមីក្រូឡើងឆាកសារជាថ្មី បន្ទាប់ពីបាត់មុខជាង១ឆ្នាំដោយសារតែមានជំងឺរលាកបំពង់កដ៍ធ្ងន់ធ្ងរហូតទៅព្យាបាលដល់ពេទ្យថៃ ប៉ុន្ដែនៅពេលដែលវីសា ធូស្រាលគ្រូពេទ្យបានហាមនាងកុំឲ្យប្រើសម្លេងដែលនោះមានន័យថាសឹងតែស្មើទៅនិងការបញ្ចប់អាជីពតែម្ដង ព្រោះអ្នកចម្រៀង បើមិនឲ្យប្រើសម្លេង តើប្រើអីទៅវិញ ?តែវីសា នៅតែជម្នះចេញច្រៀងរាំឡើងវិញព្រោះនាងនឹកឆាកពេក បើទោះជាដឹងខ្លួនថាគុណភាពសម្លេងមិនទាន់ដូចមុនក៍ដោយ ។។យ៉ាងណាចូលមកដល់ខែកញ្ញា នេះវីសា មានបញ្ហាសម្លេងម្ដងទៀតដែលធ្វើឲ្យនាងច្រៀងលែងពិរោះដូចមុននិងថាអត់មានសម្លេងច្រៀងទៅវិញ ។ជុំវិញការធ្វើជាតារាចម្រៀង តែបែជាគ្មានសម្លេងច្រៀងនេះវីសា មិនគិតថាជំងឺរលាកបំពង់ធ្វើទុកឬរើឡើងវិញនោះទេ ប៉ុន្ដែនាងមានអបិយជំនឿម្យាងថាមានគេមកយកសម្លេងរបស់ខ្លួនទៅវិញ។សួស វីសា ថ្លែងថា«ចង់បានសម្លេងខ្ញុំធ្វើអី?ពិសេសកន្លែងណា? ឈប់មករកខ្ញុំក្នុងសុបិនខ្ញុំទៀតទៅ មកដដែលៗ ៣ថ្ងៃហើយ»។
តារាចម្រៀងហង្សមាសរូបនេះបានអរគុណដល់អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីដែលនាងទៅច្រៀងទាំងអត់សម្លេងច្រៀង ដោយមានការយោគយល់ តែនាងត្រូវតែទៅព្រោះជាទំនួលខុសត្រូវ។ប៉ុន្ដែអ្វីដែលវីសា គិតថាស័ក្ដិសិទ្ធិ បំផុតនោះគឺគ្រាន់តែរូបនាងអុជធូបបន់ស្រន់អស់ធូបភ្លាម សម្លេងនាងបានវិលមករកភាពដូចដើមវិញភ្លែតតែម្ដង។ វីសា អះអាងថា«មិនជឿក៍ត្រូវតែជឿ» ។ប៉ុន្ដែវីសា ថានាងមិនអាចរៀបរាប់ពីតំណើររឿងមានគេចង់មកយកសម្លេងរបស់នាង ទាំងដែលនាងមិនទាន់ចង់ឈប់ច្រៀងនោះទេ ។
ប្រភពបានឲ្យដឹងថាសួស វីសា តែងតែយប់សុបិនឃើញមានគេមកសុំសម្លេងរបស់នាងហើយពេលភ្ញាក់ឡើងគឺពេលច្រៀងសម្លេងនាងប្រើលែងបានដូចដើម ដែលនោះមិនមែនជាអាការៈជំងឺចាស់ធ្វើទុក្ខឡើងវិញទេ តែហាក់ដូចជាមានអ្នកនៅភពផ្សេងព្យាយាមមកយកសម្លេងរបស់នាងទៅវិញ។យ៉ាងណាវីសា ពេលទ័លច្រកនាងមានតែអុជធូបទេ ដែលក្រោយពីបន់ស្រន់រួចហើយភ្លើងធូបអស់ភ្លាម ស្ថានភាពសម្លេងរបស់នាងល្អដូចមុន ។
នេះគឺជារឿងសម្លែកមួយសម្រាប់សួស វីសា ដែលមានអ្នកតាមយកសម្លេងរបស់នាងទៅវិញ តែនាងសុំអង្វកុំឲ្យមកយកសម្លេងរបស់នាងទៅទៀតអី ដោយប្រាប់ទៅវិញថាសម្លេងនាងគ្មានអ្វីពិសេសជាងគេឡើយ ។តាមរយៈការបង្ហើបប្រាប់របស់វីសា ពីបញ្ហាសម្លេងរបស់នាងកំពុងតែប្រឈមហានិភ័យនោះគេជឿថាស្ថានភាពរបស់នាងពេលនេះកាន់តែពិបាកជាងអំឡុងពេលជំងឺរលាកបំពង់កកម្រិតធ្ងន់នោះទៅទៀត ព្រោះជំងឺនោះគ្រូពេទ្យអាចព្យាបាលបាន តែបើអង្វរឲ្យអ្នកដែលនាងមើលមិនឃើញហើយពឹងតែលើសសៃធូប នោះបើនិយាយគ្នាស្ដាប់មិនបានទេ មិនដឹងថានាងអាចយកសម្លេងមកវិញដោយរបៀបណាទេ ព្រោះម្ដងនេះទោះជាពឹងគ្រូពេទ្យថៃក៍មិនអាចជួយបានឡើយ ។
គួរបញ្ជាក់ថាអំឡុងពេលដែលសួស វីសា កំពុងតែអង្វកុំឲ្យអមនុស្សមកយកសម្លេងនាងទៀតនេះដែរ តារាកូន១រូបនេះកំពុងតែមានផ្ទៃពោះកូនទី២ ដែលអាចសម្រាលនៅដើមឆ្នាំ២០២៥ ខាងមុខ។វីសា ដែលចាប់ដៃស្វាមីរូបសង្ហារឧកញ៉ាប៊ុនថុល ប៊ុនថង ហៅថមមី ជាង៥ឆ្នាំនោះបានចេញមុខសរសើរប្ដីនាងថាជាបុរសដែលធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដើម្បីគ្រួសារ ហើយស្មោះបំផុតចំពោះប្រពន្ធកូន ប៉ុន្ដែស្ថានភាពសម្លេងរបស់នាងដែលមានគេតាមយកសម្លេងនេះគេមិនសង្ឃឹមថាលោកថមមី អាចជួយប្រពន្ធបានឡើយ ពោលគឺអាជីពនាងមានតែពឹងទៅលើភ្លើងធូប ប៉ុណ្ណោះ ៕