Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្តឹ.../បចោរ១២ឆ្នាំ លួ.../ចកាត់ខ្សែភ្លើង លក់យកលុយ ទិញទឹកដោះគោឱ្យប្អូន

ក្តឹ…/បចោរ១២ឆ្នាំ លួ…/ចកាត់ខ្សែភ្លើង លក់យកលុយ ទិញទឹកដោះគោឱ្យប្អូន

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់  អាយុ១២ បានធ្វើសកម្មភាពចូលទៅលួចកាត់ខ្សែភ្លើង ខ្សែម៉ាស៊ីនត្រជាក់ នៅក្នុងផ្ទះប្រជាពលរដ្ឋ លុះម្ចាស់គេចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច ឆ្លើយថា លួចដើម្បីលក់យកលុយព្យាបាលម្តាយ កំពុងឆ្លងទន្លេ សរសៃខ្ចី និងទិញទឹកដោះគោឱ្យប្អូនបៅ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងប្រុសសង្ស័យ បានលួចសម្ភារៈក្នុងផ្ទះបងប្អូនប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុនេះ អស់សម្ភារៈច្រើនមកហើយ នាពេលកន្លងមក ដូចជាម៉ាស៊ីនត្រជាក់ ចំនួន៣គ្រឿង ដែក និងខ្សែភ្លើងផ្សេងៗ ត្រូវបានក្មេងនេះលួចទៅអស់ជាច្រើន រហូតប្រជាពលរដ្ឋមាន ការដេកយាម ដើម្បីចាប់ជនសង្ស័យដែលចូលមកផ្ទះរបស់ពួកគាត់ ដើម្បីលួចយកទ្រព្យសម្បត្តិ។ ស្រាប់តែយប់ថ្ងៃកើតហេតុ ក្មេងប្រុសនេះ បានទៅចូលក្នុងផ្ទះប្រជាពលរដ្ឋដែលកំពុងដេកយាមនោះ ដើម្បីលួចសម្ភារៈ លុះពេលចូលទៅដល់ មិនទាន់បានលួចផង ត្រូវបានប្រជាពលរដ្ឋដែលពួកគាត់ដេកយាមនោះឃាត់ខ្លួនបានភ្លាមៗ ប្រគល់ឱ្យកម្លាំងសមត្ថកិច្ចតែម្តង។

ក្មេងប្រុសសង្ស័យ ទើបនឹងមានអាយុ១២ឆ្នាំ និងបានឆ្លើយថា មូលហេតុដែលគេសម្រេចចិត្តចូលលួចសម្ភារៈមានតម្លៃបែបនេះ គឺដើម្បីយកទៅលក់ យកលុយព្យាបាលម្តាយ ដែលកំពុងតែឆ្លងទន្លេ និងទិញទឹកដោះគោឲ្យប្អូនប្រុសរបស់គេ។ ក្រោយពេលកើតហេតុ ជនសង្ស័យដែលជាក្មេងអាយុ១២ឆ្នាំខាងលើ ត្រូវបានប្រជាពលរដ្ឋប្រគល់ឱ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម យកទៅធ្វើការសាកសួរតាមនីតិវិធី៕

RELATED ARTICLES