Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពី.../ផឹក បើកឡានបុ.../កផ្ទះ ក្រឡា.../ប់ផ្ងា.../រជើង

ចេញពី…/ផឹក បើកឡានបុ…/កផ្ទះ ក្រឡា…/ប់ផ្ងា…/រជើង

ភ្នំពេញ ៖ បុរស៣នាក់ ទើបនឹងចេញពីស៊ីផឹកស្រវឹងធ្លាក់ភ្នែក ឡើងបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈដល់ផ្លូវកោង មិនបង្អង់ល្បឿន និងជាន់ហ្វ្រាំងមិនជាប់ ធ្វើឱ្យជ្រុលទៅបុករះបង្គោលស្លាក សញ្ញាចរាចរណ៍ និងរបងផ្ទះប្រជាពលរដ្ឋ រងការខូចខាត ចំណែករថយន្តបង្កហេតុ ក្រឡាប់ផ្ងារជើង សំណាងល្អ មិនបង្កឱ្យអ្នកជិះក្នុងរថយន្តរងរបួសធ្ងន់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ជាប់របងវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT-3041 ធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះបើកមកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវកោង ហើយអ្នកបើកបរ រថយន្តខាងលើ ស្ថិតក្នុងស្ថានភាពស្រវឹងផង ក៏ជ្រុលទៅបុកខឿនថ្មចិញ្ចើមផ្លូវ ព្រមទាំងស្លាកចរាចរណ៍ និងបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាត  ចំណែករថយន្ត ក្រឡាប់ផ្ងារជើង។ ភ្លាមៗនោះ អ្នកបើកបរ ព្រមទាំងអ្នករួមដំណើរ បានលូនចេញពីក្នុងរថយន្ត ដោយមិនមានរងរបួសធ្ងន់ឡើយ តែមានស្ថានភាពស្រវឹងទន់ខ្លួនទៅហើយ។

ក្រោយកើតហេតុ ម្ចាស់ផ្ទះ បានចេញមកឃាត់អ្នកបើកបររថយន្តបង្កហេតុខាងលើ ដើម្បីដោះស្រាយការខូច ខាត ទើបខាងរថយន្តបង្កហេតុ បានចេញសងថ្លៃខូចខាត ចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់រឿង។ ប៉ុន្តែរថយន្តបង្កហេតុខាងលើ បានធ្វើឱ្យខូចខាតស្លាកចរាចរណ៍របស់រដ្ឋ ត្រូវសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខ ធ្វើការវាស់វែង យកទៅរក្សាទុក រង់ចាំដោះស្រាយបន្តនៅពេលក្រោយ៕

RELATED ARTICLES