Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់សាំងរួច ខូចឡាន មន្ត្រីជំនាញ ចុះពិនិត្យស្ថា នីយប្រេង

ចាក់សាំងរួច ខូចឡាន មន្ត្រីជំនាញ ចុះពិនិត្យស្ថា នីយប្រេង

ខេត្តបាត់ដំបង ៖ ទីតាំងស្ថានីយប្រេងឥន្ធនៈ មួយកន្លែង នៅក្នុងខេត្តបាត់ដំបង ត្រូវបានមន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប ខេត្តបាត់ដំបង ចុះត្រួតពិនិត្យបន្ទាប់ពីមានការបង្ហោះលើបណ្តាញសង្គមពីអ្នកប្រើប្រាស់ថា មានបញ្ហាខូច ក្រោយពេលចាក់សាំងរួច។

ជាក់ស្តែងមន្ត្រីស៊ីបអង្កេត នៃសាខា ក.ប.ប ខេត្តបាត់ដំបង និងមានកិច្ចសហការជាមួយមន្ទីរពាណិកម្មខេត្ត កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យ និងសាកសួរម្ចាស់ដេប៉ូប្រេងឥន្ធនៈមួយកន្លែង ដែលមានអតថិជន ដែលជាអ្នកប្រើប្រាស់ចូលចាក់ប្រេងរថយន្ត និង មានបញ្ហាបន្ទាប់ពីចាក់រួច។

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងសាកសួរព័ត៌មានរួចមក មន្ត្រីជំនាញបានស្រង់យកសំណាកគំរូប្រេងទាំងនោះ ទៅវិភាគនៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប ដើម្បីរកសារធាតុដែលធ្វើឱ្យមានបញ្ហាដល់ រថយន្តអតិថិជន។

ជាមួយគ្នានេះ មន្ត្រីជំនាញ បានបញ្ជាក់ថា ម្ចាស់ដេប៉ូ បានទទួលខុសត្រូវ និងសម្របសម្រួលជាមួយអតិថិជន តាមនីតិវិធី ហើយអតិថិជនបានព្រមព្រៀងលុបវីដេអូចេញវិញផងដែរ៕

RELATED ARTICLES