Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ដេកផ្ទះសំណាក់ ជ.../ក់ថ្នាំញៀន ជាប់.../ខ្នោះ៧

 ដេកផ្ទះសំណាក់ ជ…/ក់ថ្នាំញៀន ជាប់…/ខ្នោះ៧

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួន នាំយកមកសាកសួរ ទើបឈានដល់ការឃាត់ខ្លួនបក្ខពួកជនសង្ស័យថែម៦នាក់ទៀត ដែលកំពុងសម្ងំស្នាក់នៅជុំគ្នា ប្រើប្រាស់នូវសារធាតុញៀន ក្នុងផ្ទះសំណាក់មួយកន្លែង ជាមួយសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ សរុប៧នាក់ និងដកហូតវត្ថុតាង ថ្នាំញៀនចំនួន១០កញ្ចប់។

ការបង្ក្រាបក្រុមជនសង្ស័យប្រើប្រាស់ថ្នាំញៀន ក្នុងបន្ទប់ផ្ទះសំណាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ ស្វីតធី មានទីតាំងស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង។

ជនសង្ស័យទាំង៧នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះប៉ាត សំអឿន ហៅវឹន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង។ ទី២-ឈ្មោះនួន សុផានី ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង (អ្នកមើលការខុសត្រូវផ្ទះសំណាក់)។ ទី៣-ឈ្មោះនូ ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង។ ទី៤-ឈ្មោះអេង រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង។ ទី៥-ឈ្មោះគឹម យី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង។ ទី៦-ឈ្មោះអេន ឈាងលី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងវែងទី២ ឃុំសំបូរ ស្រុកសំរោងទង និងទី៧-ឈ្មោះខៀវ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី។

តាមប្រភពពីសមត្ថកិច្ចស្រុកសំរោងទង បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងដោយមានការដឹកនាំសម្រ បសម្រួលពីលោកឈៀវ គីមហាក់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត ដោយដំបូង សមត្ថកិច្ចបានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះប៉ាត សំអឿន ហៅវឹន នៅចំណុចភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង រួចក៏នាំយកមកធ្វើការសាកសួរ។

តាមចម្លើយសារភាពរបស់ឈ្មោះប៉ាត សំអឿន ហៅវឹន កម្លាំងជំនាញក៏បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ទៀត ដែលកំពុងស្នាក់នៅក្នុងផ្ទះសំណាក់ ស្វីតធី ស្ថិតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១០កញ្ចប់ (មធ្យម១កញ្ចប់ តូច៩ កញ្ចប់) ទូរស័ព្ទដៃ ចំនួន៤គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យទាំង៧នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES