Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបា.../ក់ទំនប់អាងទឹកស្អាត អានកូ ទឹកលិ.../ចផ្ទះ៣ សាលារៀន១

បា…/ក់ទំនប់អាងទឹកស្អាត អានកូ ទឹកលិ…/ចផ្ទះ៣ សាលារៀន១

ខេត្តកោះកុង ៖ ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply ស្ថិតនៅចំណុចភូមិកៀនក្រឡាញ់ ឃុំភ្ញឺមាស ស្រុកគិរីសាគរ ខេត្តកោះកុង បានបាក់ បណ្តាលឱ្យមានការជន់លិចភូមិនិងផ្ទះប្រជាពលរដ្ឋមួយចំនួន ព្រមទាំងលិចចូលសាលារៀន ១ខ្នង ធ្វើឱ្យខូចខាតផលដំណាំមួយចំនួនធំទៀតផង។

ស្របពេលគ្នានេះ រដ្ឋបាលស្រុកគិរីសាគរ បានចាត់មន្ត្រីនិងអាជ្ញាធរ ឃុំ ភូមិ ចុះពិនិត្យប្រព័ន្ធលូ ប្រឡាយ នៅលើភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងបានណែនាំ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ បង្ការការពារគ្រោះថ្នាក់ធម្មជាតិណាមួយកើតឡើងជាយថាហេតុ។

បើតាមការចុះពិនិត្យបឋម របស់មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកោះកុង បានឱ្យដឹងថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ថា មានការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុមហ៊ុន ANCO Water Supply នៅចំណុចភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ដែលតាមការចុះពិនិត្យបឋម មានការជន់លិចផ្ទះប្រជា ពលរដ្ឋប្រមាណ៣ខ្នង ក្នុងភូមិកៀនក្រឡាញ់ និងលិចចូលសាលារៀនពាមកាយ ក្នុងឃុំភ្ញីមាស ១ខ្នង ព្រមទាំងផលដំណាំមួយចំនួនក្នុងភូមិកៀនក្រឡាញ់ ភូមិភ្ញីមាស ស្ថិតក្នុងឃុំភ្ញីមាស និងភូមិព្រែកស្មាច់ ភូមិពាមកាយ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ទោះជាយ៉ាងណា មន្ត្រីជំនាញ និងអាជ្ញាធរ មិនទាន់បញ្ជាក់ពីមូលហេតុនៃការបាក់ទំនប់អាងទឹកស្អាតរបស់ក្រុម ហ៊ុន ANCO Water Supply នៅឡើយ ខណៈខេត្តកោះកុង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាប់ ជាប្រចាំ៕

RELATED ARTICLES