ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ បានចុះពិនិត្យអប់រំណែនាំដល់ក្រុមអាជីវករ ដែលលក់ដូររំសេវ គ្រឿងផ្ទុះ ផាវគ្រប់ប្រភេទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាមួយនេះ សមត្ថកិច្ចបានអំពាវនាវកុំទទួលទិញយកមកលក់នូវប្រភេទគ្រឿងផ្ទុះបែបនេះ ព្រោះជាទំនិញដែលហាមឃាត់ និងបង្កការគ្រោះថ្នាក់ដល់អ្នកដទៃ។
យោងតាមប្រភពស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ថា កងកម្លាំងនគរបាល បានចុះពិនិត្យអប់រំណែនាំដល់ក្រុមអាជីវករ ដែលលក់ដូររំសេវគ្រឿងផ្ទុះ ផាវគ្រប់ប្រភេទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចូលមកដល់នេះ និងសូមបងប្អូនមេត្តាកុំទទួលទិញយកមកលក់ នូវប្រភេទគ្រឿងផ្ទុះបែបនេះ ព្រោះជាទំនិញដែលហាមឃាត់ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងនាំឲ្យខាតបង់ប្រាក់។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សូមបងប្អូនមេត្តាសហការជាមួយសមត្ថកិច្ចអាជ្ញាធរ ក្នុងការទប់ស្កាត់ការលក់ទំនិញប្រភេទនេះ និងកុំទិញយកមកលក់៕