Friday, October 18, 2024
Homeតារាខ្មែរនាយចឺម ៖ចង់ឲ្យប្អូនជីដូនមួយនាងណាន ណាន  ចាប់អាជីពចម្រៀង

នាយចឺម ៖ចង់ឲ្យប្អូនជីដូនមួយនាងណាន ណាន  ចាប់អាជីពចម្រៀង

ភ្នំពេញ៖តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម បានឲ្យដឹងថាលោកកំពុងតែ​បង្កាត់​បង្រៀន​​ប្អូនជីដូនមួយកញ្ញាង៉ា ស្រីណាន ហៅណានណាន ដែលជាកូនស្រី​របស់អ្នកនាង​ស្រីអ៊ីត ឲ្យធ្វើជាតារាចម្រៀងអាជីពនាពេលខាងមុខនេះហើយ ។លោកថាណានណាន មាន​សម្ថភាពអាចធ្វើជាតារាចម្រៀងបាន ព្រោះសម្លេងថ្មី សម្លេងខុសគេ។

 នាយចឺម ថ្លែងថា«ណានណាន ខ្ញុំជាគ្រូគាត់ បង្វឹកគាត់ឲ្យចេះច្រៀង និងណែនាំ​គាត់ថា​កុំថតតែVlog ច្រើនពេករៀនច្រៀងខ្លះទៅ ។ខ្ញុំចង់ឲ្យគាត់ធ្វើជាតារាចម្រៀងដូចខ្ញុំដែរ ហើយនា​ពេល​ខាងមុខនេះខ្ញុំនឹងឲ្យគាត់ចេញច្រៀងដែរហើយ គ្រាន់តែថាពេលនេះមិនទាន់ដល់​ពេលប៉ុ​ណ្ណោះ​ »។

ឆ្លើយតបសំណួរថាតើនាយចឺម អាចអន្ដរាគមន៍យកនាងណានណាន ចូលសាន់​ដេ​ច្រៀងជា​មួយ​នាយដែរ ឬយ៉ាងណានោះលោកមេសា ថាបើពេលនេះលោកយកប្អូនជីដូនមួយ​ចូល​សាន់​​​​​ដេ គឺប្រាកដជាបាន ប៉ុន្ដែលោកមិនទាន់ចង់ឲ្យនាងចេញមុខនាពេលនេះទេ ព្រោះ​អត់ទាន់ដល់ពេលត្រូវឲ្យគាត់ចេញ។តែនាយថាកន្លងមកក៍ធ្លាប់ហៅណានណាន ឲ្យថតMV​បទ​ចម្រៀងរបស់លោកបាន២ទៅ៣បទហើយដែរ និងមើលឃើញថានាងមានសម្ថភាពអាច​ធ្វើ​ជា​តារា​ចម្រៀងអាជីពម្នាក់បាននាពេលអនាគត។

 នាយចឺម ថានាយក៍មានផែនការណ៍ឲ្យណានណាន ចាប់ដៃជាមួយនាយ នៅ​ពេល​ដែលនាងដល់ពេលវេលា​ច្រៀង ដើម្បីឲ្យគេឆាប់ចាប់អារម្មណ៍ ប៉ុន្ដែនាយថាសព្វថ្ងៃ​ណាន​​ណាន ស្ថិតនៅក្នុងតំណាក់កាលនាយត្រូវបង្វឹកពីបច្ចេកទេសច្រៀងនៅឡើយ ។

 សូមបញ្ជាក់ថានាយចឺម ធ្លាប់ជួយជ្រោមជ្រែងតារាសម្ដែងស្រីស្អាតជាច្រើននាក់មក​ហើយឲ្យល្បីឈ្មោះដោយថតMV របស់ខ្លួនរហូតមានពេលខ្លះស្រីស្រស់ទាំងនោះ​ជាប់អន្ទាក់​ស្នេហ៍នាយទៀតផងក្នុងនោះមានដូចជានាងហ្វា ហ្វា ហៅស្រីយី និងសេង សុខឃីម  ជា​ដើម។ប៉ុន្ដែពេលនាយចឺម កំពុងតែផ្អែមល្ហែមស្នេហ៍ក៍ត្រូវបញ្ចប់ស្នេហាកណ្ដាលទី​ហើយត្រឹម​វ័យ២៩ឆ្នាំនាយរបូតសង្សារអស់៤នាក់ទៅហើយគឺនាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច ,ហ្វាហ្វា ហៅ​ស្រីយី និងនាងសេងសុឃីម នោះទើបធ្វើឲ្យនាយចង់បាក់ស្បាតលែង​ចង់គិត​រឿងលើក​ស្ទួយ​ស្រីស្អាតទៀត ដោយងាកមកឡង់សេប្អូនជីដូនមួយវិញម្ដង។

 នាយចឺម បន្ថែមថាពេលនេះនាយមិនទាន់មានសង្សារថ្មីទេ តែបើចង់រកក៍មិនពិបាកដែរ គ្រាន់​តែនាយចង់នៅម្នាក់ឯងសិន ។នាយថា ដោយសារតែបែកបាក់ច្រើនដងនេះហើយទើប​អ្នក​ខ្លះហៅនាយថា«ព្រាននារី » ទៀតផង តែនាយមិនក្វល់ឡើយចង់អ្នកណា​ថាម៉េចក៍តាម​ចិត្ត​ទៅចុះ ។

ក្រៅពីអះអាងថាគ្មានសង្សារថ្មីនាយចឺម​​​​​​​​​​​​​​​ ក៍បានឲ្យដឹងថានៅចុងឆ្នាំ២០២៤ នេះ​នាយ​បានសម្រេចចិត្តមិនចេញទៅច្រៀងសម្ដែងនៅបរទេសទេបើទោះជាមានគេទាក់ទងមកឲ្យទៅច្រៀងនៅខែធ្លាក់ភ្លៀងនេះក្ដី។នាយថាការទៅបរទេសអ្វីដែលនាយធុញគឺជិះយន្ដហោះរាប់ម៉ោងហើយដូចដឹងថាហើយថាជើងអត់ជាប់ដីហេតុនេះនាយចេះតែបារម្ភពេលជួបព្យុះ បើ ទោះជានាយគ្មានបញ្ហាសុខភាពក្ដី។នាយថាសុខចិត្តរកលុយតិតក់ៗនៅក្នុងស្រុកសិនអត់ទាន់ចង់ទៅរកលុយនៅបរទេសឆាប់ៗទេបន្ទាប់ពីនាយធ្លាប់បានចេញទៅច្រៀងសម្ដែងនៅអាមេរិករយៈពេល១ខែកាលពីឆ្នាំ២០២០។

 គេចាំមើលថាតើនាយចឺម អាចជួយប្អូនជីដូនមួយនាងណានណាន ដែលជាតារា​កំប្លែង​និងបង្ហាញម៉ូតឲ្យល្បីដូចអតីតសង្សារដែរឬទេ?

RELATED ARTICLES