Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខំស្ទូចត្រីដា.../ច់បាយ ខ្យ.../ល់គរស្លា.../ប់

ខំស្ទូចត្រីដា…/ច់បាយ ខ្យ…/ល់គរស្លា…/ប់

ភ្នំពេញ ៖ បុរសម្នាក់ អង្គុយស្ទូចត្រីតែម្នាក់ឯង រហូតដល់ដាច់បាយដាច់ទឹក ខ្យល់គរ ដួលផ្កាប់មុខស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុងភូមិ អករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ មានឈ្មោះទឹម ភារម្យ ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិ ទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះសុទ្ធ វ៉ាន់ស៊ី អាយុ៤២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អត់មានកូន ស្នាក់នៅបន្ទប់ជួលជាមួយគ្នា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ទើរតែរៀងរាល់ថ្ងៃ គេតែងតែឃើញបុរសខាងលើ មកអង្គុយស្ទួចត្រី នៅចំណុចកើតហេតុខាងលើ មិនដែលខានឡើយ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែពេលដែលជនរងគ្រោះ កំពុងអង្គុយស្ទូចត្រីសុខៗ ដួលដេកនៅមាត់ទឹក ឃើញបែបនេះ អ្នកជិតខាងក៏រត់ទៅសួរនាំ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យជាក់ ស្តែង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ធ្វើកំណត់ហេតុប្រគល់សពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES