Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរព្រហើន ប្ល.../ន់កាបូបលុយប៉ូលិស ជា.../ប់ខ្នោះ

ចោរព្រហើន ប្ល…/ន់កាបូបលុយប៉ូលិស ជា…/ប់ខ្នោះ

ភ្នំពេញ  ៖  ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់ក្រៀកកបុរសម្នាក់ ជាមន្ត្រីនគរបាល រួចចាប់ហែកហោប៉ៅខោជនរងគ្រោះ ប្លន់កាបូបលុយបានសម្រេច តែរត់គេចមិនរួច ត្រូវកម្លាំងសមត្ថកិច្ចជំនាញចុះឃាត់ខ្លួនបានភ្លាមៗ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រោមស្ពានអាកាស ក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍បង្ក្រាប ដោយឃាត់ខ្លួនជនសង្ស័យបាននៅចំណុចក្នុងស្រែមួយកន្លែង តាមផ្លូវប្រឡាយ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងកាត់ ដេរ មានលំនៅ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះ មានឈ្មោះលឹម ថេង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ មានលំនៅ ភូមិសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រោមស្ពានអាកាសក្រវាត់ក្រុងទី៣ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ មានករណី លួចមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សាមួយ បានកើតឡើង បង្កដោយជនសង្ស័យម្នាក់ បានចាប់ធ្វើសកម្មភាពចាប់ក្រៀកក ហែកហោប៉ៅខោជនរងគ្រោះ ប្លន់យកកាបូបលុយបានសម្រេច។

ក្រោយកើតហេតុ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះធ្វើបង្ក្រាបជាក់ ស្តែង ដោយឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ នៅត្រង់ចំណុចក្នុងស្រែ ផ្លូវប្រឡាយ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងដកហូតបានវត្ថុតាង កាបូបលុយរបស់ជនរងគ្រោះទៀតផង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES