Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអភិបាលរាជធានី បញ្ជាជួសជុលប.../ន្ទាន់ ផ្លូវបេតុងមាត់ប្រឡាយ បា.../ក់ស្រុត

អភិបាលរាជធានី បញ្ជាជួសជុលប…/ន្ទាន់ ផ្លូវបេតុងមាត់ប្រឡាយ បា…/ក់ស្រុត

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើដំណើរយ៉ាងបន្ទាន់ ចេញពីខេត្តខេត្តមណ្ឌលគិរី ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពនៃការបាក់កំណាត់ផ្លូវបេតុង អបប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

កំណាត់ផ្លូវបេតុងអបប្រឡាយស្ទឹងមានជ័យ បានបាក់ជាបណ្តើរៗ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ហើ យការចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ពីសំណាក់លោក ឃួង ស្រេង ធ្វើឡើងដើម្បីស្វែងរកមូលហេតុ ឈា នទៅរកការទប់ស្កាត់កុំឱ្យបាក់បន្ត និងការបញ្ចៀសនូវហានិភ័យផ្សេងៗ ចំពោះប្រជាពលរដ្ឋអ្នកដំណើរ និងប្រ ជាពលរដ្ឋរស់នៅតំបន់នេះ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ខណៈលោកអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ លោកបានណែនាំមន្ទីរសា ធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងជំនាញ ដាក់ប៉ារ៉ាសបិទផ្លូវ ធ្វើការបុកស៊ីផាយ ជា បន្ទាន់ ជាមួយនិងការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះ ឡើងវិញ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះ មានប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុនៃការបាក់ស្រុត ផ្លូវនេះ ដោយសារភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឱ្យទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឱ្យដីទន់ជ្រាយរអិល ទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះ៕

RELATED ARTICLES