Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំន.../ន់ទឹកភ្លៀង ស្រុកជីក្រែង ផ្អាកចរាចរណ៍ផ្លូវ៥ខ្សែ

ជំន…/ន់ទឹកភ្លៀង ស្រុកជីក្រែង ផ្អាកចរាចរណ៍ផ្លូវ៥ខ្សែ

ខេត្តសៀមរាប ៖ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចផ្អាកការធ្វើចរាចរណ៍ លើកំណាត់ផ្លូវ ចំនួន៥ខ្សែ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប ជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានបញ្ជាក់ថា ដោយយោងតាម ស្ថានភាពជំនន់ទឹក ភ្លៀង ក្នុងភូមិសាស្ត្រស្រុកជីក្រែងបាននិងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់លើកំណាត់ផ្លូវមួយចំនួន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សៀមរាបសូមផ្អាកការធ្វើចរាចរណ៍ទាំងស្រុង លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ)។

ដោយឡែក កំណាត់ផ្លូវខេត្តលេខ 266 (កំពង់ក្តី-ខ្វាវ)។ ផ្លូវខេត្តលេខ 265A (កំពង់ក្តី-អន្លង់សំណរ)។ ផ្លូវខេត្តលេខ 2650 (គោកធ្លកក្រោម-អន្លង់សំណរ)។ ផ្លូវខេត្តលេខ 2SR1 (ឃុំស្ពានត្នោត ស្រុកជីក្រែង) មិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ធ្វើចរាចរណ៍ឡើយ។ 

សូមបញ្ជាក់ថា ទាក់ទងនឹងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ បានត្រៀមខ្លួនរាល់ ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ និងសង្គ្រោះពលរដ្ឋ ទាំងស្បៀងអាហារ ការបង្ការ ទីទួលសុវត្ថិភាព និងការគាំពារផ្សេងៗ៕

RELATED ARTICLES