Sunday, September 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទឹកជំន.../ន់៥ខេត្ត ប៉ះ.../ពាល់ជាង២ម៉ឺនគ្រួសារ ផ្ទះជាង៨ពាន់ខ្នង ស្រូវជាង ១ម៉ឺនហិកតារ

ទឹកជំន…/ន់៥ខេត្ត ប៉ះ…/ពាល់ជាង២ម៉ឺនគ្រួសារ ផ្ទះជាង៨ពាន់ខ្នង ស្រូវជាង ១ម៉ឺនហិកតារ

ភ្នំពេញ ៖ ទឹកជំនន់ បានបណ្តាលឱ្យខេត្តចំនួន៥ រងគ្រោះ ប៉ះពាល់ប្រជាពលរដ្ឋចំនួន ៦៦ ០៧៦នាក់ ស្មើនឹងជាង ២២ ១១២គ្រួសារ ផ្ទះ ៨ ៦៣៣ខ្នង ជម្លៀសប្រជាជន ៩៩៤គ្រួសារ និងសន្ទូង ១៣ ៤៣២ហិកតារ និងខូចខាត ១៨០៥ហិកតារ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ថា រយៈពេលជាង១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៦ រហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ មានខេត្តចំនួន៥ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងនោះ ទី១-ខេត្តក្រចេះ រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ៣៧ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ៥២ ៣២៦នាក់ ស្មើនឹង ១៤ ១៥៨គ្រួសារ ជម្លៀសប្រជាជន ១៣១គ្រួសារ ផ្ទះ ៦ ០១៧ខ្នង សន្ទូងពង្រោះប៉ះពាល់ ៨ ២៥៩ហិកតារ និងខូចខាត ៦៨១ហិកតារ។ ទី២-ខេត្តសៀមរាប ប៉ះពាល់៤ក្រុង-ស្រុក ស្មើ១៦ ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ៥ ២៦៦នាក់ ស្មើនឹង ១៣៥៥គ្រួសារ ជម្លៀស ១៥គ្រួសារ ផ្ទះ ១០៥៥ខ្នង សន្ទូង ១ ៧១៧ហិកតារ និងខូចខាត ២០៣ហិកតារ។ ទី៣-ខេត្តស្ទឹងត្រែង ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ២៥ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ៤៤០៥នាក់ ស្មើនឹង ១១៧៥គ្រួសារ ផ្ទះ ២៩២ខ្នង សន្ទូង ៣៨៥ហិកតារ និងខូចខាត ១៤៧ហិកតារ។ ទី៤-ខេត្តត្បូងឃ្មុំ ប៉ះពាល់ ២ក្រុង-ស្រុក ស្មើ ១៦ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ២៨៥៣នាក់ ស្មើនឹង ៣៤៤៦គ្រួសារ ជម្លៀសប្រជាជន ៧៩៨គ្រួសារ ផ្ទះ១៥៩ខ្នង សន្ទូង ២ ៦៨៩ហិកតារ និងខូចខាត ៧១០ហិកតារ និងទី៥-ខេត្តកំពង់ចាម ប៉ះពាល់ ៤ក្រុង-ស្រុក ស្មើ២១ឃុំ-សង្កាត់ ប៉ះពាល់ប្រជាជន ១០២៦នាក់ ស្មើនឹង ១៩៨៨គ្រួសារ ជម្លៀសប្រជាជន ៥០គ្រួសារ ផ្ទះ ១១១០ខ្នង សន្ទូង ៣៨២ ហិកតារ និងខូចខាត ៦៤ហិកតារ។

យោងតាមសេចក្តីជូនព័ត៌មានព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា កម្ពស់ទឹក ម៉ោង៧ព្រឹក ថ្ងៃទី២៧ និងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថានភាពកម្ពស់ទឹកនៅខេត្តស្ទឹងត្រែង កំពង់ចាម និងខេត្តក្រចេះ នឹងបន្តស្រកចុះជាបន្តបន្ទាប់៕

RELATED ARTICLES