Saturday, October 19, 2024
Homeតារាខ្មែរពេជ្រ សោភា ឱបថើបប្រុសក្មេងកក្រើកឆាកតន្ត្រី

ពេជ្រ សោភា ឱបថើបប្រុសក្មេងកក្រើកឆាកតន្ត្រី

ខណៈដែលមានការសង្ស័យថា ទំនាក់ទំនងរវាងអ្នកមេម៉ាយល្បីឈ្មោះ ពេជ្រ សោភា ជាមួយលោកឆឹម សក្កដា ជាឆាកល្ខោនស្នេហា ដើម្បីទាញការចាប់អារម្មណ៍ពីមហាជននោះ នៅថ្ងៃទី១៤ ខែកុម្ភៈ ទិវានៃក្ដីស្រលាញ់ម្សិលមិញនេះ ពេជ្រ សោភា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដែលបានឱថើបប្រុសក្មេងឆឹម សក្កដា នៅលើឆាកតន្ត្រី។ ថែមទាំងបានប្រកាសជាសាធារណៈ នៅក្នុងកម្មវិធីប្រគំតន្ត្រីផ្សាយផ្ទាល់នោះថា ពួកគេទាំង២ ជាមិត្ត១០០ឆ្នាំទៀតនោះ។

នៅក្នុងកម្មវិធីប្រគំតន្ត្រីនៅមជ្ឈមណ្ឌលកោះពេជ្រ ម្សិលមិញនេះ ពេជ្រ សោភា ហាក់ចង់បង្ហាញមហាជនថា ទំនាក់ទំនងរវាងនាងជាមួយប្រុសក្មេងឆឹម សក្កដា ពុំមែនជាស្នេហាក្លែងក្លាយដូចការចោទឡើងទេ បើទោះបីកន្លងមក លេចឮថា លោកសក្កដា ពុំមានមនោសញ្ចេតនាជាមួយនារីភេទក្ដី។ ពោលគឺ សោភា បានបង្ហាញពីអារម្មណ៍រំភើបយ៉ាងក្រៃលែង នៅពេលដែលលោកសក្កដា ជូនបាច់ផ្កាក្នុងទិវានៃក្ដីស្រលាញ់ នៅលើឆាកតន្ត្រី ថែមទាំងឲ្យលោកសក្កដា ឱបនិងថើបមាត់ ខណៈដែលនាងក៏បានឱថើបលោកសក្កដា វិញដែរនោះ។ ខណៈដែលអ្នកទាំង២ប្រកាសថា ពួកគេកំពុងពិសោធន៍ចិត្តគ្នា។

ទស្សនិកជនកំពុងចាំអ៊ុតមើលថា តើទំនាក់ទំនងអ្នកទាំង២ នឹងវិវឌ្ឍទៅជាយ៉ាងណា ខណៈដែលអ្នកសិល្បៈមួយចំនួន នៅតែចាត់ទុកថា ទំនាក់ទំនងពួកគេជាស្នេហាក្លែងក្លាយ៕

RELATED ARTICLES