Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀង១មេ បា.../ក់ស្រុ.../តសួនច្បារនាគបាញ់ទឹក

ភ្លៀង១មេ បា…/ក់ស្រុ…/តសួនច្បារនាគបាញ់ទឹក

ភ្នំពេញ ៖ ភ្លៀងមួយមេធំ បានធ្លាក់ជោកជាំ បណ្តាលឱ្យដីសួនច្បារនាគបាញ់ទឹក ខាងកើតវិមានឯករាជ្យ បានបាក់ស្រុត និងដួលរលំដើមក្ងោក ១ដើម និងការ៉ូឡា មួយចំនួន រងការខូចខាត។

ហេតុការណ៍បាក់ស្រុតដីសួនច្បារនាគបាញ់ទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣៥នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ដោយសារកាលពីវេលាយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទឹកហូរខ្លាំងច្រោះដីបាក់ស្រុតជម្រៅប្រហែលជា១០ម៉ែត្រ បណ្តាលឱ្យរលំដើមក្ងោក មួយដើម សង្កត់ទៅលើសួនច្បារនាគបាញ់ទឹក រងការខូចខាត។

ដោយឡែក តាមប្រភពពីប្រជាពលរដ្ឋជាអ្នកដើរហាត់ប្រាណ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ពួក គាត់បានដើរហាត់ប្រាណនៅតាមសួនច្បារ នៅចំណុចកើតហេតុនេះជារៀងរាល់ព្រឹកព្រលឹម ប៉ុន្តែនៅវេលាម៉ោងប្រមាណ ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ខណៈគាត់បានជិះម៉ូតូមកឈប់ ដើម្បីដើរហាត់ ប្រាណនៅត្រង់ចំណុចខាងលើ ស្រាប់តែបានឃើញដើមក្ងោក ១ដើម បានរលើងគល់ ដួលសង្កត់មកលើសួនច្បារ រួមជាមួយនឹងការ៉ូឡា ជាច្រើនដុំ បានស្រុតចុះទៅក្រោមដី ដែលមានជម្រៅប្រមាណជិត១០ម៉ែត្រ ទើបភ្លាមៗពួកគាត់ប្រញាប់ទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានជួយមកចុះត្រួតពិនិត្យទីតាំងកើតហេតុនេះតែម្តង។ យ៉ាងណាក្តី នៅក្នុងហេតុការណ៍ខាងលើ មិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។

បន្ទាប់ពីអាជ្ញាធរទទួលបានដំណឹងថា មានស្រុតដីរលំដើមក្ងោក ទៅលើសួនច្បារនាគបាញ់ទឹករួចមក ក៏បានទាក់ទងទៅមន្ត្រីជំនាញសាធារណការរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ដើម្បីស្វែងរកនូវមូលហេតុ ដែលធ្វើឱ្យមានការបាក់ស្រុតនេះ និងសិក្សាជួសជុលឡើងវិញ៕

RELATED ARTICLES