Tuesday, November 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្លុ.../ងចោលកូ.../នជ្រូកបង្កក ៤០ក្បាល នៅច្រកទ្វារព្រែកចាក

ប្លុ…/ងចោលកូ…/នជ្រូកបង្កក ៤០ក្បាល នៅច្រកទ្វារព្រែកចាក

ខេត្តកំពត ៖ កូនជ្រូក ចំនួន៤០ក្បាល (សាច់បង្កក) ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចយកមកផ្លុងចោលនៅលើសួនច្បារ បង្កោលព្រំដែន លេខ៣១៣ ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក កាលពីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ទើបកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារ និងមន្ត្រីសាលាខេត្តកំពត រួមទាំងមន្ត្រីគយ ប្រទះឃើញ។

តាមប្រភពមន្ត្រីសាលាខេត្តកំពត បានឱ្យដឹងថា កូនជ្រូកបង្កកទាំងនោះ មានទម្ងន់សរុប១៨៨គីឡូក្រាម និងត្រូវបានក្រុមឈ្មួញ បម្រុង ដឹកបន្លំជាមួយទំនិញអ្វីមួយឆ្ពោះទៅកាន់រាជធានីភ្នំពេញ តែដោយសារភ័យខ្លាចសមត្ថ កិច្ចពិនិត្យឃើញ ទើបសាច់កូនជ្រូកបង្កក់នេះ ត្រូវបាន ទម្លាក់ចោលនៅលើសួនច្បារនេះតែម្តង។

ប្រភពដដែលបន្តថា បន្តថា ទោះបីរកម្ចាស់មិនឃើញ តែកម្លាំងនគរបាល សហការជាមួយមន្ត្រីគយ និងមន្ត្រីសាលាខេត្ត បានសម្រេច ធ្វើការដុតកម្ទេចចោលកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤រួចរាល់អស់ហើយ ដែលមានទម្ងន់សរុប១៨៨គីឡូក្រាម។

ករណីនេះចាត់ទុកថា ជាលើកដំបូងហើយដែលមានជនមិនស្គាល់មុខ បានលួចមកផ្លុងចោល សាច់បង្កក់កូនជ្រូក ចំនួន ៤០ក្បាល លើសួនច្បារបែបនេះ៕

RELATED ARTICLES