Tuesday, October 22, 2024
Homeតារាខ្មែរឆន សុវណ្ណារាជ ៖ខួប៣៩ឆ្នាំ អត់ដំណឹងការប្រពន្ធ

ឆន សុវណ្ណារាជ ៖ខួប៣៩ឆ្នាំ អត់ដំណឹងការប្រពន្ធ

ភ្នំពេញ៖ឆន សុវណ្ណារាជ ត្រូវបានតារារួមអាជីពរួមទាំងពេជ្រ សោភា និងFan របស់ចេញសារ​ជូនពរបុរសរោមទ្រូងច្រើនរូបនេះក្នុងថ្ងៃខួបកំណើតរបស់លោកគម្រប់ខួប៣៩ឆ្នាំ នៅថ្ងៃ១០ ខែ១០ ឆ្នាំ២០២៤ ហើយលោករាជ បានស្នើសុំឲ្យអ្នកនិយមស្ដាប់ចម្រៀងរបស់លោក​២យ៉ាងគឺ​ទី​១​៖ស្រលាញ់ និងទី២៖គាំទ្រ លោកតទៅទៀត។ចំណែកពេជ្រ សោភា វិញក្រៅពីចេញ​សារ​ជូនពរនាងបែជាហៅលោក​រាជ នៅថ្ងៃខួបកំណើតនេះថាជា«មិត្តភក្ដិ» បើទោះជាពួកគេធ្លាប់​អោប​ថើបគ្នាយ៉ាងស្អិត​ល្មូត​លើ​ឆាក​តន្រ្ដី នាំឲ្យលោកឆឹម សក្កដា ចេញសារព្រមានធ្វើ​អត្ត​ឃាត​​បញ្ចប់ជីវិត​ខ្លួនជាច្រើនលើកច្រើនសារក៍ដោយ ។

 គេកត់សម្គាល់ថានៅថ្ងៃខួបឆ្នាំនេះលោកឆន សុវណ្ណារាជ មិនបានបង្ហាញមនុស្ស​ពិសេស​ណាយកកាដូទៅឲ្យលោកដល់ផ្ទះដូចតារាល្បីៗផ្សេងៗទៀតឡើយ ប៉ុន្ដែលោកថា​មាន​កាដូជូនទៅFan វិញនោះគឺការចេញបទថ្មីនៅចំថ្ងៃកំណើតរបស់លោក​តែម្ដង។ដោយ​ឡែក​​នៅ​លើ​បណ្ដាញសង្គមមានអ្នកខមិនសួរលោករាជ ថាតើពេលណាទើបលោកយក​ប្រ​ពន្ធកូន ដោយពួកគេថែមទាំងបានដាស់តឿនលោកថាអាយុប៉ុណ្ណឹងគួរតែ​ដល់វេលាត្រូវ​មាន​​គូ ហើយ។ប៉ុន្ដែលោករាជ រក្សារភាពស្ងៀមស្ងាត់ពោលគឺមិនបានសន្យាចំពោះ​អ្នកគាំទ្រ​ខ្លួនរឿង​ពេលវេលានៃការយកប្រពន្ធនោះទេ បើទោះជាសិស្សប្អូនរួមទ្រនុំ​ដូច​ជាលោកនី រតនា ,សំ សុវណ្ណារ៉ាក់ ,ថែល ថៃ និងថុល សុភិទិ  ជាដើមពេលនេះពួកគេសុទ្ធ​តែ​មានគូស្នេហ៍រៀង​ៗខ្លួន​អស់ទៅហើយ ។អាយុ៣៩ឆ្នាំ ដូចលោកសុវណ្ណារាជ នេះដែរតារា​ចម្រៀ​ងដែលធ្លាប់រួម​ផលិត​​កម្ម​ជាមួយលោកគឺខេមរៈ សិរីមន្ដ ពេលនេះក៍បានកូន៣នាក់ទៅហើយ តែលោករាជ បែជាមិនប្រញ៉ាប់រឿងរកភួយសាច់នោះទេ ។

 សូមបញ្ជាក់ថាឆន សុវណ្ណារាជ បានជ្រកនៅហង្សមាសរយៈពេល១៧ឆ្នាំ(២០០៧-២០២៤​) មកហើយ ដែលអាជីពលោកជោគជ័យបំផុតគឺនៅឆ្នាំ២០០៧-២០០៨ ។ប៉ុន្ដែប៉ុ​ន្មាន​ឆ្នាំចុងក្រោយនេះលោករាជ មិនសូវមានបទល្បីៗដូចមុនទេ ពិសេសគឺនៅឆ្នាំ២០១៧-២០២០ អំឡុងពេលដែលហង្សមាសមានព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅរួមទ្រនុំ ធ្វើឲ្យអតីតតារា​U2 រូបនេះ​ងើប​​មុខ​មិនរួចឡើយ។តែពេលនេះទោះជាហង្សមាសអត់ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ ទៅហើយក៍លោករាជ នៅតែមិនអាចស្ទុះឡើងខ្លាំងដូចមុនដដែល ព្រោះតែតារាថ្មីៗ​របស់ផលិត​កម្មនេះមកគរជាន់ជើងគ្នានាំឲ្យលោករាជ លែងសូវមានបទ​ច្រៀង។យ៉ាង​ណា​អំឡុង​​ពេល​ដែលតារាប្រុសស្រីរបស់ហង្សមាសកំពុងតែ​នាំគ្នាដើរចេញដូចទឹកបាក់ទំនប់​នា​រយៈពេលចុងក្រោយនេះគ្មានដំណឹងលោករាជប្ដូរទ្រនុំឡើយ ព្រោះថៅកែហង្សមាសអ្នក​ឧក​ញ៉ាអ៊ឹង ឆៃងួន នៅតែទុកចិត្តបុរសវ័យ៣៩ឆ្នាំ រូបនេះតាមរយៈការឲ្យកាន់តំណែងធំ​ដល់ទៅ៣​ផ្សេងគ្នានោះគឺធ្វើជាគណៈកម្មការCambodian Idol ៥ឆ្នាំជាប់គ្នា,ធ្វើជាគ្រូបង្វឹកThe Voice Cambodia ២រដូវកាលជាប់គ្នា និងជាគណៈកម្មការBeat The Best រដូវកាលទី២ ផងដែរ ។

 អ្នកស្និតលោកឆន សុវណ្ណារាជ បង្ហើបថាប្រសិនបើតារាហង្សមាសរូបនេះនៅតែ​គ្មាន​ដំ​ណឹងរកប្រពន្ធទៀតនោះរឿងដែលលេចឭថាលោករាជ មានប្រុសតាមស្នេហាច្រើនជាង​ស្ត្រី​ភេទ​នោះគឺពិតជាមិនស្ងាត់ឡើយ ស្របពេលដែលអ្នកផ្លែផ្កាឲ្យលោកដូចជាហៅថា«ម៉ាក់រាជ » និង​«ចែរាជ » ជាដើម នឹងនៅតែបន្ដមានទៀតជាមិនខាន ខណៈដែលរូបលោកត្រូវបានតារា​ស្រី​ល្បីៗដូចជាមាស សុខសោភា ,ពេជ្រ សោភា និងសុគន្ធ និសា ជាដើមទុកចិត្តជាងគេ ពោល​គឺ​លោករាជ អាចស្និតស្នាលជាមួយពួកគេដោយសេរី ព្រោះស្រីស្អាតៗមិនដែល​ខ្លាច​លោក​កេងចំ​ណេ​ញលើពួកគេទេ បើទោះជាលោករាជ ធ្លាប់ត្រូវគេរិះគន់ថាជាបុរសមិន​ឲ្យតម្លៃ​ស្រ្ដីភេទ ព្រោះ​ឆ្លៀត​ស្ទាប​គូថនាងសុភ័ក្រ្ដ កុសុម៉ា ពេលរាំស្លូវ និងចាប់ថើបនាងហេង ចន្ថា ក្រៅឆាក ក្ដី ៕

RELATED ARTICLES