Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគោដេកតាមផ្លូវ អាជ្ញាធរចា.../ប់ដាក់ក្រោល

គោដេកតាមផ្លូវ អាជ្ញាធរចា…/ប់ដាក់ក្រោល

ខេត្តបន្ទាយមានជ័យ ៖ ហ្វូងគោដែលតែងតែត្រូវបានម្ចាស់លែងឱ្យដើរតាមផ្លូវបេតុង និងផ្លូវលំតាមភូមិ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរមូលដ្ឋាន ចុះប្រមូលមកទុក រង់ចាំម្ចាស់មកដោះស្រាយ។

តាមប្រភពប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ថា គោដែលអាជ្ញាធរភូមិមិត្តភាព ចាប់នោះមានជាង២០ក្បាល ដោយចាប់បានចំនួន២លើក គីថ្ងៃទី០៧ និងថ្ងៃទី៨០ ខែតុលា ឆ្នាំ២០២៤ យកដាក់ក្បែរស្នាក់ការភូមិមិត្តភាពសង្កាត់ ក្រុងប៉ោយប៉ែត។ ហ្វូងគោទាំងនោះ តែងតែដើរដេកតាមផ្លូវសាធារណៈ មុខផ្ទះពលរដ្ឋ ពេលយប់ព្រលប់ បង្កគ្រោះ ថ្នាក់ចរាចរណ៍ដល់ពលរដ្ឋជាច្រើនករណី ខណៈហ្វូងគោទាំងនោះដេក ឬដើរតាមផ្លូវថ្នល់ដែលពលរដ្ឋធ្វើដំណើរឆ្លងកាត់ ធ្វើឱ្យប្ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ប៉េះបោចផលដំណាំពលរដ្ឋទៅតាមគេហដ្ឋាន៘

ប្រភពដដែល បន្តថា ក្រោយអាជ្ញាធរមូលដ្ឋានចាប់ហ្វូងគោដែលធ្លាប់ដើរតាមផ្លូវ ធ្វើឲ្យក្រុងប៉ោយប៉ែត បានកែ ប្រែមុខមាត់មួយកម្រិត ព្រោះគ្មានហ្វូងគោដើរអនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ភ្ញៀវជាតិនិងអន្តជាតិដែលធ្វើដំណើរឆ្លងកាត់។

ករណីអាជ្ញាធរចាប់គោនេះ តម្រូវឱ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់លែងគោតាមទីសាធារណៈ និងផាកពិន័យជាប្រាក់ផងដែរ៕

RELATED ARTICLES