Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានដឹកស្រី បុ.../កបង្គោលភ្លើង

បើកឡានដឹកស្រី បុ…/កបង្គោលភ្លើង

ភ្នំពេញៈ  បុរសម្នាក់បានបើករថយន្តទំនើប ១គ្រឿង ដឹកនារីម្នាក់ ក្នុងល្បឿនលឿន រួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យបាក់រលំអស់១ដើម ចំណែករថយន្ត រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបផ្សារកាប់គោ តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ២៩៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់ បានបើករថយន្តទំនើប ម៉ាក Ford Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា P.5789.M ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងស្តាំដៃ រួចជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យបាក់ដួលរលំអស់ ១ដើម និងបានសង្កត់លើស្លាកយីហោផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតទៀត។ រីឯរថយន្ត រងការខូចខាតស្រុញផ្នែកខាងមុខ និងបត់ក្បាលត្រឡប់ក្រោយវិញ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សដែលនៅក្នុងរថយន្ត ហើយភ្លាមៗនោះអ្នកទាំងពីរ បាននាំគ្នាគេចចេញទៅបាត់ ដោយបន្សល់ទុក រថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ និងស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES