ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេ នីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ និងលោកចាប ឌីណា អភិបាលរងខណ្ឌដូនពេញ តំណាងឱ្យលោកអភិបាល ជា ខេមា ដឹកនាំក្រុមការងារសាលាខណ្ឌ បានអញ្ជើញភាគីខាងប្រជាពលរដ្ឋ និងម្ចាស់ចិញ្ចឹមសត្វឆ្កែ ឈ្មោះយ៉ោម កូឡាប និងយ៉ោម បុប្ផា ស្នាក់នៅផ្ទះលេខ១២៦ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចូលមកសម្របសម្រួលជុំវិញករណីចិញ្ចឹមសត្វឆ្កែរំខានការរស់នៅរបស់ប្រជាពលរដ្ឋ។
បន្ទាប់ពីសាកសួរ និងសម្របសម្រួល លទ្ធផលភាគីទាំងសងខាងបានយល់ព្រមគ្នាដូចខាងក្រោម ៖
១-ភាគីខាងប្រជាពលរដ្ឋ សូមឱ្យម្ចាស់ចិញ្ចឹមសត្វឆ្កែ ដាក់ច្រវាកប្រឡៅក មិនឱ្យសត្វឆ្កែចេញមកក្រៅរបងផ្ទះ និងបញ្ចប់រឿងហេតុកន្លងមកត្រឹមថ្ងៃនេះ។
២-ភាគីខាងម្ចាស់ចិញ្ចឹមសត្វឆ្កែ បានយល់ព្រមតាមសំណូមពររបស់ភាគីប្រជាពលរដ្ឋ ដូចជា ដាក់ច្រវាក់ ប្រ ឡៅកសត្វឆ្កែ។ មិនលែងសត្វឆ្កែរត់ចេញក្រៅរបងផ្ទះ។ ធានាផ្ទះមានរបង មិនឱ្យសត្វឆ្កែរត់ចេញក្រៅផ្ទះ។ បើសត្វឆ្កែខាំ ឬប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ខាងម្ចាស់ឆ្កែ នឹងទទួលខុសត្រូវលើការចេញថ្លៃព្យាបាល បើសិនករណីធ្ងន់ធ្ងរ នឹងទទួលខុសត្រូវចំពោះមុខច្បាប់៕