Sunday, November 24, 2024
Homeតារាបរទេសល្អងដាវ អាយុ៥៣ តែសម្រស់ស្អាតដូចក្រមុំ១៨ឆ្នាំ

ល្អងដាវ អាយុ៥៣ តែសម្រស់ស្អាតដូចក្រមុំ១៨ឆ្នាំ

បាងកក (ថៃ) ៖ តារាភាពយន្តថៃ ជើងចាស់ល្បីឈ្មោះ អ្នកស្រី ស៊ិរៀម ភក្តីដារុងរិទ្ធ ហៅអែន  ដែលទស្ស​និកជនខ្មែរ ហៅថា ល្អងដាវ បានអបអរថ្ងៃខួបកំណើតអាយុ ៥៣ឆ្នាំ របស់ខ្លួន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ជាមួយឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូក ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល និងសរសើរថា តារាស្រីរូបនេះ រក្សាបាននូវរូបសម្រស់ស្រស់ស្អាត មិនចាញ់ក្រមុំអាយុ១៨ឆ្នាំ ។

អ្នកគាំទ្រជាច្រើន នៅពេលបានឃើញរូបថតក្នុងថ្ងៃខួបកំណើត របស់អែន ស៊ិរៀម បានលើកឡើងថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ មើលតែអែន ស៊ិរៀម ពេលនេះបានឆ្លងខួបកំណើតគម្រប់ ៥៣ឆ្នាំទៅហើយ តែសម្រស់នៅតែស្រស់ស្អាត។

ជាមួយឈុតរ៉ូបពណ៌ផ្កាឈូក ដ៏ស្អាត បានរំលេចសម្រស់តារាភាពយន្តជើងចាស់រូបនេះ ឲ្យតារាវ័យក្មេងខ្លះសុំខ្មាស ស្ទើរតែមិនជឿថា នាងមានអាយុ៥៣ឆ្នាំទេ ។

បន្ទាប់ពីរូបថតខួបកំណើតនេះ ត្រូវបានអែន បង្ហោះក្នុងទំព័របណ្តាញសង្គម របស់នាង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ មក មិត្តភក្តិក្នុងវិស័យសិល្បៈ រួមទាំងអ្នកគាំទ្រជាច្រើន បានចូលមក បញ្ចេញយោបល់ (Comment) លើកសរសើរថា អែន មើលទៅស្អាតណាស់ ក្មេងជាងវ័យច្រើនឆ្នាំ ។ ជាមួយគ្នានេះ ពួកគេក៏បានអបអរសាទរថ្ងៃកំណើតឆ្នាំនេះ និងជូនពរឲ្យនាងមានសុខភាពល្អ ជាពិសេសរក្សាបាននូវសម្រស់ស្អាតជានិរន្តរ៍។

គួរបញ្ជាក់ថា អ្នកស្រីស៊ិរៀម ភក្តីដារុងរិទ្ធ ហៅអែន  ជាតារាភាពយន្តថៃ ដ៏ល្បី មានកម្ពស់ ១,  ៦៩ម៉ែត្រ ដែលទស្សនិកជនខ្មែរ ក៏ស្គាល់នាងច្បាស់ និងហៅឈ្មោះនាងតាមតួអង្គក្នុងភាពយន្តភាគទូរទស្សន៍ដែលនាងបានសម្តែង គឺ «ល្អងដាវ»  ។

អែន ស៊ិរៀម កើតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៧១ (សព្វថ្ងៃអាយុ ៥៣ឆ្នាំ) នៅទីក្រុងបាងកក ប្រទេសថៃ។

អែន ធ្លាប់បានរៀបការ ៣លើកមកហើយ ក្នុងនោះរួមមាន ស្វាមីទី១ ឈ្មោះ ប៊ីល្លី អូកេន (Billy Ogan)  រៀបការនៅឆ្នាំ១៩៩៥ (លែងលះឆ្នាំ២០០១),  ស្វាមីទី២ ឈ្មោះ រ៉ាជិត សែងជូតូ (Rajit Saengchuto) រៀបការឆ្នាំ២០០៥ (លែងលះឆ្នាំ២០០៨) និងស្វាមីទី៣ ឈ្មោះ ចាស្ទីន ថេដដ៍ (Justin Tedd) រៀបការឆ្នាំ២០១៤ ៕ ខៀវទុំ

RELATED ARTICLES