Tuesday, November 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអតីតអភិបាលក្រុងកែប ប៉ូលិសនាំ.../ខ្លួនពីគុក ចូលសវនាការតុលាការ ពីបទពុករលួយ

អតីតអភិបាលក្រុងកែប ប៉ូលិសនាំ…/ខ្លួនពីគុក ចូលសវនាការតុលាការ ពីបទពុករលួយ

ភ្នំពេញ ៖ អតីតអភិបាលក្រុងកែប លោកខេង យ័ន ត្រូវបាននាំខ្លួនពីពន្ធនាគារព្រៃស មកកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីចូលរួមក្នុងសវនាការកាត់ទោសជាសាធារណៈ ពីបទពុករលួយ (រំលោភអំណាច និងសម្អាតប្រាក់) ក្រោយការឃុំខ្លួន រយៈពេល១០ខែ រួចមក។

អង្គសវនាការនេះ ដឹកនាំដោយលោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជំរះ និងលោកស្រី ផាត់ សុគន្ធា ជាតំណាងអយ្យការ។

ក្នុងករណីនេះ តុលាការ បានប្រាប់ជនជាប់ចោទដែលឈរនៅក្នុងរង្វង់ក្រចកសេះថា តុលាការបានចោទប្រកាន់ឈ្មោះខេង យ័ន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជាអតីតអភិបាលក្រុងកែប ពីបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុក រលួយ និងមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រ ឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ជនជាប់ចោទឈ្មោះខេង យ័ន បានសារភាពចំពោះបទចោទប្រកាន់នេះ ហើយសំណូមពរសុំឱ្យតុលាការបន្ធូ បន្ថយទោស។ ទោះយ៉ាងនេះក៏ដោយ តុលាការ មិនទាន់កំណត់ពេលវេលាជាក់លាក់ដើម្បីប្រកាសសាលក្រមទេ។ លោកខេង យ័ន ពាក់ព័ន្ធនឹងការទាមទារកម្រៃសេវា សាធារណៈ និងដីធ្លី នៅក្នុងដែនដីគ្រប់គ្រងរបស់ខ្លួន។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកទិត្យសុធី បូរ៉ាឆាត កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនលោកខេង យ័ន អតីតអភិបាលក្រុងកែប ក្រោមការចោទប្រកាន់លើបទ រំលោភអំណាច និងបទសម្អាតប្រាក់ ដោយដាក់ ពន្ធនាគារព្រៃស។

គួររំលឹកថា លោកខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីរសៀ លថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់ ២បទល្មើស គឺបទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

មុនពេលចាប់ខ្លួន លោកខេង យ័ន ត្រូវបានសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែងអភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅមូល ដ្ឋានខ្លួនគ្រប់គ្រង៕

RELATED ARTICLES