ភ្នំពេញ ៖ បុរសម្នាក់ពេលយប់ទំនេរពីការងារឆ្លៀតពេលរត់ម៉ូតូឌុបដើម្បីរកកម្រៃបន្ថែមជួយផ្គត់ផ្គង់ គ្រួសារខណៈត្រឡប់មកពីដឹកម៉ូយវិញក៏ត្រូវបានក្រុម ចោរប្លន់មួយក្រុមដេញកាប់យកម៉ូតូមិនបានសំរេចបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចខាងកើតស្តុបណត ប្រ៊ីជប្រមាណជា១០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ សុខ គឹម សៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅម្ដុំវត្តអង្គតាមិញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមាន ស្រុកកំណើតនៅភូមិព្រៃវែង ឃុំទ្រា ស្រុកបារាយ៍ ខេត្តកំពង់ធំជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម សេរ៊ីឆ្នាំ២០១៣ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ 6394 ។
បើតាមសម្ដីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់ទើបតែឌុបម៉ូយមកពីផ្លូវសេះស ក្រោយមករូបគាត់បានជិះតាមផ្លូវ២០០៤វិញក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមគ្នា៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកនិចនិងម៉ាក Zoomer x បានជិះមកពីក្រោយធ្វើសកម្មភាពកាប់គាត់ពីក្រោយចំស្មាខាង ស្ដាំបណ្ដាលអោយគាត់ដួលម៉ូតូហើយភ្លាមនោះជនសង្ស័យបានលើកមួកការពាររបស់ជនរងគ្រោះរៀបនិងលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅហើយ ដោយសារតែជនរងគ្រោះ បានស្រែកហៅរ៉ឺម៉កម៉ូតូដែលនៅម្ដុំនោះអោយរត់មកជួយពេលនោះជនសង្ស័យគ្រាន់តែឃើញគេរត់មកជួយជនរងគ្រោះខាងជនសង្ស័យភ័យក៍បានលើងជិះម៉ូតូចេញទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានខាងកម្លាំងអាវុធហត្ថខណ្ឌសែនសុខដែលល្បាតនៅម្ដុំនោះជួយនាំមកកាន់មន្ទីរពេទ្យព្រះកុសមះដើម្បីដេររបួសនិងរងចាំដាក់ពាក្យបណ្ដឹងនៅពេលក្រោយ ៕
សោលវណ្ណៈ