Monday, July 7, 2025
Homeព័ត៌មានជាតិមកពី​ឌុប​ម៉ូយ​វិញ​ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​កាប់​​ប្លន់​​យក​​ម៉ូតូ​​

មកពី​ឌុប​ម៉ូយ​វិញ​ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​កាប់​​ប្លន់​​យក​​ម៉ូតូ​​

ភ្នំពេញ ៖ ​បុរសម្នាក់ពេលយប់ទំនេរពីការងារឆ្លៀតពេលរត់​ម៉ូតូឌុប​ដើម្បីរកកម្រៃបន្ថែមជួយផ្គត់ផ្គង់ គ្រួសារខណៈត្រឡប់មកពីដឹកម៉ូយវិញក៏ត្រូវបានក្រុម ចោរប្លន់មួយក្រុមដេញកាប់យកម៉ូតូមិនបានសំរេចបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ ត្រង់ចំនុចខាងកើតស្តុបណត ប្រ៊ីជប្រមាណជា១០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ សុខ គឹម សៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅម្ដុំវត្តអង្គតាមិញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមាន ស្រុកកំណើត​នៅភូមិព្រៃវែង ឃុំទ្រា ស្រុកបារាយ៍ ខេត្តកំពង់ធំជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ​សេរ៊ីឆ្នាំ២០១៣ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ 6394 ។

​បើតាមសម្ដីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់ទើបតែឌុបម៉ូយមកពីផ្លូវសេះស ​ក្រោយមករូបគាត់បានជិះតាមផ្លូវ២០០៤វិញក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមគ្នា៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកនិចនិងម៉ាក Zoomer x បានជិះមកពីក្រោយធ្វើសកម្មភាព​កាប់គាត់ពីក្រោយចំស្មាខាង ស្ដាំបណ្ដាលអោយគាត់ដួលម៉ូតូហើយភ្លាមនោះជនសង្ស័យបានលើកមួកការពាររបស់ជនរងគ្រោះ​រៀបនិងលើកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅហើយ ​ដោយសារតែជនរងគ្រោះ បានស្រែកហៅរ៉ឺម៉កម៉ូតូដែលនៅម្ដុំនោះអោយរត់មកជួយពេលនោះជនសង្ស័យគ្រាន់តែឃើញគេរត់មកជួយជនរងគ្រោះខាងជនសង្ស័យភ័យក៍បានលើងជិះម៉ូតូចេញទៅបាត់។

​ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានខាងកម្លាំងអាវុធហត្ថខណ្ឌសែនសុខដែលល្បាតនៅម្ដុំនោះជួយនាំមកកាន់មន្ទីរពេទ្យព្រះកុសមះដើម្បីដេររបួសនិងរងចាំដាក់ពាក្យបណ្ដឹងនៅពេលក្រោយ ៕ ​

សោលវណ្ណៈ

RELATED ARTICLES