ភ្នំពេញ ៖ បុរសជាកម្មករប្រមូលសំរាមតាមដងផ្លូវម្នាក់ កំពុងជិះម៉ូតូតាមផ្លូវសុខៗ ងងឹតមុខក៏អែបម៉ូតូឈប់ លុះគ្រាន់តែវាយចន្ទល់ឈប់ភ្លាម ក៏ដួលសន្លប់ស្តូក ស្រមោចរោមពេញខ្លួន និងត្រូវបានសន្តិសុខរាយការណ៍ជូនសមត្ថកិច្ច ទាក់ទងហៅរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវក្នុងបុរីអង្គរ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បុរសរងគ្រោះ មានឈ្មោះឃង ឡាន់ ជាបុគ្គលិកធ្វើការនៅក្រុមហ៊ុនគ្រប់គ្រងកាកសំណល់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ធ្វើដំណើរតាមបណ្តោយផ្លូវបុរីអង្គរ លុះដល់ចំណុចកើតហេតុខាងលើ ងងឹតមុខ ទៅ មុខលែងរួច ក៏អែបម៉ូតូ រួចវាយចន្ទល់ឈប់ ស្រាប់តែដួលសន្លប់ស្តូក ស្រមោចរោមពេញខ្លួន និងត្រូវបានសន្តិ សុខរាយការណ៍ជូនសមត្ថកិច្ច ទាក់ទងហៅរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ ភ្លាមៗ។
ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំក្រុមគ្រួសារ សាច់ញាតិមកទទួល៕