Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រញាប់ទៅបុណ្យស.../ពយាយ បើកឡានបុ.../កបង្គោលថ្ម

 ប្រញាប់ទៅបុណ្យស…/ពយាយ បើកឡានបុ…/កបង្គោលថ្ម

ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្ត ១គ្រឿង ប្រញាប់ទៅបុណ្យសពជីដូនរបស់ខ្លួន ស្រាប់តែជ្រុលទៅបុកបង្គោលថ្មស្លាកសញ្ញាបង្ហាញផ្លូវ បណ្តាលឱ្យដួលរលំ កល់ជាប់ពីក្រោមរថយន្ត រងការខូចខាត។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្លើងស្តុបក្តាន់២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពសមត្ថកិច្ចប្រចាំការនៅគោលដៅស្តុបក្តាន់២ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-7828 បើកតាមបណ្តោយផ្លូវសហ ព័ន្ធរុស្សី ក្នុងទិសដៅពីលិច ទៅកើត ដោយលឿនលឿន ហើយខណៈពេលមកដល់ចំណុចភ្លើងស្តុបក្តាន់២ បានបួងចង្កូតរថយន្តឡើងទៅផ្លូវបឹងកក់ តែមិនប្រយ័ត្ន រេចង្កូតទៅបុកបង្គោលថ្មស្លាកសញ្ញា បង្ហាញផ្លូវបណ្តាលឱ្យដួលរលំកល់ជាប់ពីក្រោមរថយន្ត រងការខូចខាត។ យ៉ាងណា នៅក្នុងហេតុការណ៍នេះ មិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះទេ។

តាមប្រភពបុរសជាម្ចាស់រថយន្តខាងលើ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារគាត់បើករថយន្តប្រញាប់ទៅបុណ្យសពជីដូន តែមិនទាន់ដល់គោលដៅ ក៏ជួបនឹងរឿងបែបនេះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមទាំងសន្តិសុខមូលដ្ឋានបឹងកក់ បានចុះមកដល់ទីតាំងកើតហេតុ ហើយបានទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តស្ទួច មកអូសរថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES