Monday, November 25, 2024
Homeតារាខ្មែរនាដការីដួង សុខជា ៖តួឯក«ភាពយន្ដជីវិត »

នាដការីដួង សុខជា ៖តួឯក«ភាពយន្ដជីវិត »

ភ្នំពេញ៖ហាត់របាំបុរាណរយៈពេល១៥ឆ្នាំ នាដការីរូបស្រស់កញ្ញាដួង សុខជា ត្រូវបានចាង​ហ្វាង​​ផលិតកម្មសាស្រ្ដាហ្វ្រីម យកប្រវត្តិរបស់នាងផលិតជាខ្សែភាពយន្ដឡើង ដែលសម្ពោធ​កាលពីថ្ងៃទី២០ ខែតុលា បូកជាមួយតួអង្គថ្លុក២រូបទៀតធ្វើឲ្យ«ភាពយន្ដជីវិត» នោះឆ្លុះ​បញ្ចាំង​ជីវិត​ពិត​របស់អ្នកសិល្បៈ៣រូបបញ្ចូលគ្នា ហើយដាក់​បញ្ចាំងនៅប៉ុស្ដិ៍បាយ័ន ដែលនៅថ្ងៃ​ពិសេ​ស​នោះ គេឃើញលោកជេមស៍ អ្នកតំណាងប៉ុស្ដិ៍បាយ័ន និងលោកស្រីប៊ុន ចាន់និមល ចាង​ហ្វាង​ផលិត​កម្មសាស្រា្ដហ្វ្រីម រីករាយជាខ្លាំងក្រោយភាគីទាំងពីរផ្អាកផលិត«ភាពយន្ដជីវិត » រយៈពេល១ឆ្នាំ បន្ទាប់​ពីបានចាប់ដៃគ្នាផលិតប្រភេទ«ភាពយន្តជីវិត » ៥ឆ្នាំផលិតបានភាព​យន្ដល្បីៗដល់ទៅជាង៣០០ ចំណងជើង​។

 នាដការីដួង សុខជា បានប្រាប់ថានាងហាត់របាំបុរាណតាំងពីមានអាយុ៧ឆ្នាំ ពោលគឺ​ពេលនេះហ្វឹកហាត់​រយៈពេល១៥ឆ្នាំមកហើយ និងបច្ចុប្បន្នជានិស្សិតឆ្នាំទី២ នៅសាកល​វិទ្យា​ល័យភូមិន្ទវិចិត្រសិល្បៈ ហើយរៀន២ឆ្នាំ​ទៀតទើបបញ្ចប់។សុខជា ថាមូល​ហេតុ​ដែល​សា​ស្រា្ដ​​ហ្វ្រីម យកប្រវត្តិនាងទៅថតរឿងព្រោះតែនាងមានការតស៊ូ​ខ្លាំងណាស់ទើបអាច​ឈាន​ដល់​តំណាក់កាលមួយនេះ។នាងរៀបរាប់ថាជារៀងរាល់ព្រឹកត្រូវក្រោកពីព្រឹកម៉ោង៤-៥ ព្រឹក​ដើម្បីជួយធ្វើការឪពុកម្ដាយ ទើបទៅរៀន ខណៈដែលឪពុកនាងជាអ្នករត់ម៉ូឌុប ហើយម្ដាយ​នាងលក់ទឹកអំពៅ ។នាដការីបន្ថែមថានាងមានស្រុកកំណើតនៅខេត្តតាកែវ ហើយមាន​បង​ប្អូន៦នាក់(ស្រី៣)ក្នុងនោះនាងជាកូនពៅ និងមានតែនាងម្នាក់ទេដែលចូលសិល្បៈ ព្រោះ​លោកយាយរបស់នាងជម្រុញតាំងពីនាងនៅតូចម្លេះ បើទោះជាសាច់ញាត្តិនាងមួយ​ចំនួនមិន​ពេញចិត្ត ព្រោះគេគិតថានាងរៀនផ្នែករបាំបុរណបែបនេះចាយ​ពេលច្រើនពេក អត់ពេល​សម្រា​កដូចអ្នករៀនផ្នែកផ្សេង ហើយអាចធ្វើឲ្យម្ដាយនាងមានវិបត្តិក្ដី ប៉ុន្ដែនាងមិន​រាថយ​ឡើយ ពោល​​គឺជិះកង់ទៅរៀនរយៈពេល៣០ទៅ៤០នាទីទើបដល់ ស្របពេលដែល​កូនគេជីវ​ភាព​ធូធាជិះម៉ូតូ…។

  ឆ្លើយតបសំណួរថាតើ«ភាពយន្ដជីវិត » ឈុតត្រង់ណាដែលនាងគិត​ថាពិបាកបំផុត​នោះសុខជា ថាគឺនៅពេល«យំ » នាងថាពេលនឹកដល់សាច់ញាត្តិគេមើលងាយ ឃើញ​នាង​ហាត់របាំនោះគឺពិបាកទប់អារម្មណ៍។យ៉ាងណានាងថា«ភាពយន្ដជីវិត » ដែលដាក់​បញ្ចាំង​នៅ​ប៉ុស្ដិ៍​បាយ័ន ជាការសហការណ៍ជាមួយផលិតកម្មសាស្រា្ដហ្វ្រីម នោះមាន​ប្រវត្តិពិតរបស់​នាង​ដល់ទៅ៨០ % ។

 នាដការីដួង សុខជា បានឲ្យដឹងដែរថា«ភាពយន្ដជីវិត » មិនមែនជាស្នាដៃទី១របស់​នាង​ទេ ដោយសារតែកន្លងមកនាងធ្លាប់ថតរឿងមួយចំនួនឲ្យផលិតកម្មផ្សេងៗទៀតដែរ ហើយនៅ​ថ្ងៃអនាគតនាងចង់ចាប់អាជីពជាតារាសម្ដែង៥០% និងផ្នែករបាំ៥០% ខណៈដែលបំណងធំ របស់​នាងនោះគឺនាងចង់ធ្វើជាគ្រូបង្ហាត់ផ្នែករបាំបុរាណនៅសាលាវិចិត្រសិល្បៈ។សុខជា បាន​ឲ្យដឹងទៀតថាកន្លងមកនាងធ្លាប់ចេញទៅបរទេសខ្ទង់២០ប្រទេសហើយ តាមរយៈការក្រសួង​ទេសចរណ៍និងកម្មវិធីផ្សេងទៀតដើម្បីសម្ដែងរបាំដូចជាប្រទេសអាឡឺម៉ង់ ,ជប៉ុន និងឌូបៃ ជា​ដើម ។នាងបង្ហើបថាដើម្បីចាប់អាជីពជានាដការី​ម្នាក់បានទាមទារឲ្យយើងចរិយា​សម្បត្តិ​ល្អពីធម្ម​ជាតិ ហើយមុននឹងរៀនបានក៍មានការធ្វើតេស្ដផ្ទាល់ផងដែរ បើជាប់ចូលរៀន​បាន​ហើយ។ដោយឡែកសម្រាប់ការថតរឿងថ្មីៗនៅចុងឆ្នាំ២០២៤ នេះនាងថាអត់ទាន់ទទួលទេ ព្រោះនាងក៍មមាញឹកជាមួយការសិក្សារផងដែរ ។

 លោកស្រីប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្រ្ដាហ្វ្រីម បានឲ្យដឹងថាខាងបាយ័ន​តែងតែឲ្យឱកាស និងជម្រុញការលើកស្ទួយម៉ោងល្អៗសម្រាប់ការចាក់បញ្ចាំងភាពយន្ដខ្មែរ ដែលក្នុងនោះយើងបានផលិតរឿងភាគ​ខ្ទង់៣០០ភាគ ហើយសម្រាប់«ភាពយន្ដជីវិត»នេះ​យើងផលិតក្នុង១ឆ្នាំជាង៥០រឿង។យើងសហការណ៍គ្នាឡើងវិញ ក្នុងការចាក់បញ្ចាំង«ភាព​យន្ដជីវិត»ដែលចាក់១រឿងចប់តែម្ដង ជារឿងឆ្លុះបង្ហាញពីសង្គមបច្ចុប្បន្ន ដែលបញ្ចាំងរៀង​រាល់​ថ្ងៃច័ន្ទពីម៉ោង៩ដល់១០យប់ ។លោកស្រីនិមល បន្ថែមថា បច្ចុប្បន្នភាគីទាំងសងខាង​ដាក់​ចិត្តទាំង២នាក់ តែពួកយើងមិនទាន់មានប្រាក់ចំណេញទេ  ហើយនាងយល់ថាកម្មវិធីនេះល្អ មានប្រយោជន៍ទៅដល់សង្គម ទើបសាស្រ្ដាហ្រ្វីម និងបាយ័នធ្វើយ៉ាងណាផលិតមាតិកា ទៅ​ឲ្យទស្សនិកជនដែលមានគុណតម្លៃ។បាយ័នមានការជឿជាក់ និងទុកចិត្តហើយឲ្យតម្លៃ ទៅ​លើការផលិតរបស់យើង។យើងបានផ្អាក«ភាពយន្ដជីវិត»នេះរយៈពេល១ឆ្នាំ  ព្រោះយើងមិន​ទាន់មានអ្នកឧបត្ថម្ភ ប៉ុន្ដែបើយើងចាំថាទាល់តែមានអ្នកឧបត្ថម្ភទើបយើង​ផលិតប្រហែលជា​យើង​អត់មានឱកាសធ្វើជាមាតិកាល្អៗបានទេ អីចឹងយើងក៍សម្រេចចិត្តក្នុងការវិនិ​យោគ​ផលិត​សិន​ទៅ ទោះជាមិនទាន់មានSponsor ក្ដី។រឿងរបស់យើងប្រៀបបានដូចជា​សៀវភៅ១ក្បាល​ដែលយើងបានអាន ហេតុនេះយើយមិនគួរបញ្ឈប់ទេ យើងត្រូវតែទៅមុខដើម្បី​ឲ្យអ្នកទស្សនា​រឿង​យើងឃើញតម្លៃរឿង និងមានមោទនភាពចំពោះភាពយន្ដខ្មែរព្រោះយើង​ផលិតរឿងនិ​យាយ​ពីជីវិតពិតរបស់តួអង្គ សង្គមជាក់ស្ដែងដូចជារឿង«ភាពយន្ដជីវិត» នេះមានសាច់​រឿង​ជីវិត​ពិតរបស់នាដការីម្នាក់ និងតួអង្គថ្លុកក្នុងរឿងនេះ២នាក់ទៀត។

 ទាក់ទងការសហការណ៍រវាងបាយ័ននិងសាស្ដ្រាហ្វ្រីម នេះដែរកញ្ញាដួង សុខជា យល់​ថា​នឹង​ធ្វើឲ្យ«ភាពយន្ដ​ជីវិត» កាន់តែកក្រើកជាងមុនថែមទៀតជាមិនខាន​។ប៉ុន្ដែចំពោះរឿង​គូជីវិត​​វិញនាដការីរូបនេះវាចាថានាងមិន​ទាន់មានម្ចាស់ចិត្តទេ ព្រោះចង់សម្រេច​គោលដៅ​សិន ជាពិសេសចង់ជួយក្រុមគ្រួសារឲ្យបានធូធាជាងនេះទើបគិតរឿងសេ្នហាតាមក្រោយ ៕

RELATED ARTICLES