Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវៀតណាម១២នាក់ ចូលមកធ្វើការខុ.../សច្បាប់ ភ័យប៉ូលិសចា.../ប់ រត់កាត់ស្រែ

វៀតណាម១២នាក់ ចូលមកធ្វើការខុ…/សច្បាប់ ភ័យប៉ូលិសចា…/ប់ រត់កាត់ស្រែ

ខេត្តស្វាយរៀង ៖ ជនជាតិវៀតណាម ប្រុសស្រី១ក្រុម មានគ្នា១២នាក់ កំពុងធ្វើការងារនៅក្នុងរោងចក្រមួយកន្លែង លុះទទួលបានដំណឹងថា មានសមត្ថកិច្ចចុះត្រួតពិនិត្យជនអន្តោប្រវេស៍មកធ្វើការក្នុងអគាររោងចក្រដែលសាងសង់ថ្មីនោះ ភ័យឆោឡា នាំគ្នារត់កាត់វាលស្រែ ដើម្បីគេចខ្លួន តែត្រូវប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចស្ទាក់ចាប់បាន១០នាក់ (ស្រី១) នាំយកទៅសាកសួរ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋប្រទះឃើញមនុស្សប្រមាណ ១២នាក់ បាននាំគ្នារត់កាត់វាលស្រែ ចេញពីរោងចក្រទើបសាងសង់មួយកន្លែង ស្ថិតក្នុងភូមិទាហានលើ បម្រុងឆ្លងផ្លូវថ្នល់ជាតិលេខ១ ធ្វើឱ្យមានការងឿងឆ្ងល់និងភ្ញាក់ផ្អើល ទើបរាយការណ៍ប្រាប់សមត្ថកិច្ច និងប្រជាការពារភូមិសាមគ្គី ចុះអន្តរាគមន៍ស្ទាក់ចាប់បានចំនួន១០នាក់ (ស្រី១) ប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយតឿ កងរាជអាវុធហត្ថស្រុកស្វាយទាប និងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង នាំយកទៅសាកសួរ។

ក្រោយសាកសួរទើបដឹងថា ជាជនជាតិវៀតណាម ឆ្លងដែនពីប្រទេសវៀតណាម មកធ្វើការនៅក្រុងបាវិត ហើយក៏ត្រូវក្រុមហ៊ុនឱ្យមកធ្វើការតភ្លើ ងនៅក្នុងរោងចក្រទើបសាងសង់ថ្មី នៅក្នុងសង្កាត់ស្វាយតឿ  ហើយអ្វីដែលពួកគេរត់ចេញពីកន្លែងធ្វើការនោះ ព្រោះតែទទួលបានដំណឹងថា មានសមត្ថកិច្ចក្រុងស្វាយរៀង ចុះទៅពិនិត្យជនអន្តោប្រវេស៍ មកធ្វើការក្នុងអគាររោងចក្រសាងសង់ថ្មីនោះ ទើបភ័យ នាំគ្នារត់គេច គោលបំណងរត់ទៅក្រុងបាវិត ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់តែម្តង។

សមត្ថកិច្ចសង្ស័យថា ជនជាតិវៀតណាម ១២នាក់នេះ ជាជនអន្តោប្រវេសន៍ខុសច្បាប់ ទើបឃើញសមត្ថកិច្ចចូលទៅពិនិត្យបុគ្គលិក។

ក្រោយកើតហេតុ សមត្ថកិច្ចក្រុងស្វាយរៀង បានឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ (ស្រី១) ខាងលើ ដាក់លើរថយន្ត ដឹកទៅទីតាំងពួកគេធ្វើការ ដើម្បីសាកសួរថា តើពួកគេចូលមកធ្វើការនៅប្រទេសខ្មែរ មានលិខិតឆ្លងដែន ឬមានសៀវភៅការងារដែរឬទេ? ឬជាជនអន្តោប្រវេសន៍ខុសច្បាប់ ទើបឃើញសមត្ថកិច្ច នាំគ្នារត់គេចខ្លួនបែបនេះ?

តាមប្រភពព័ត៌មានក្រៅផ្លូវការ បានឱ្យដឹងថា ជនជាតិវៀតណាម ១២នាក់នេះ ជាជនអន្តោប្រវេសន៍ខុសច្បាប់ ឆ្លងដែនពីប្រទេសវៀតណាម ចូលមកតាមច្រករបៀង នៃក្រុងបាវិត មករកការងារធ្វើ ដោយមិនបានសុំទិដ្ឋាការការងារនៅមន្ទីរការងារ សុំសៀវភៅចុះបញ្ជីធ្វើការងារទេ និងសង្ស័យគ្មានទាំងលិខិតឆ្លងដែនទៀត ទើបឃើញសមត្ថកិច្ច ភ័យខ្លាចនាំគ្នារត់គេច៕

RELATED ARTICLES