Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ូហៃមី ជា.../ប់គុក កូនស្រីរ.../ងគ្រោះ ម៉ែមកដេកឱប

ស៊ូហៃមី ជា…/ប់គុក កូនស្រីរ…/ងគ្រោះ ម៉ែមកដេកឱប

ភ្នំពេញ ៖ ករណីរឿងអាស្រូវ កូនអ្នកធំជាជនជាតិខ្មែរអ៊ិស្លាមម្នាក់ រំលោភក្មេងស្រីជាសិស្សសាលា ដល់ទៅ១៨នាក់ បានសម្រេចចំនួន៦នាក់នោះ ទីបំផុតតុលាការ សម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះកាមារ៉ូទីន ស៊ូហៃមី ជាផ្លូវការហើយ ខណៈដែលក្មេងស្រីរងគ្រោះម្នាក់ ដែល កំពុងស្នាក់នៅអង្គការអាហ្វីស៊ីពកម្ពុជា (Afesip Cambodia) ត្រូវបានលោកស្រី ម៉ម សុម៉ាលី នាយិកាអង្គការ បានបើកឱកាសឱ្យស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ មកដេកឱបកូនស្រី ដើម្បីផ្តល់ភាពកក់ក្តៅ និងលើកទឹកចិត្តដល់កូនស្រី។

លោកស្រី ម៉ម សុម៉ាលី នាយិកាអង្គការអាហ្វីស៊ីពកម្ពុជា ដែលបានទទួលក្មេងស្រីរងគ្រោះម្នាក់ ក្នុងករណីខាង លើ ចូលមកស្នាក់នៅក្នុងអង្គការរបស់លោកស្រី បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា “មិនថា សាសនាណា ជនជាតិណា ម្នាក់ៗសុទ្ធតែត្រូវការភាពកក់ក្តៅ សេចក្តីស្រលាញ់ចំពោះគ្នា។ យប់មិញ អ្នកម្តាយកូនសា (ក្មេងស្រីរងគ្រោះ) បានមកគេងជាមួយកូនស្រី កក់ក្តៅណាស់សម្រាប់កូនសា តែក្នុងនាមជាម្តាយ ពិតណាស់ថា លោកឈឺចាប់ អាណិតកូនស្រី ការឈឺចាប់ដ៏សែនស្ងៀមស្ងាត់ មានអ្នកយល់ទេ? ម្នាក់ទៀត ជាកូនអង្គការ Afesip Cambodia  រៀនមហាវិទ្យាល័យច្បាប់ កូនតែងតែកំដរកូនសា…”។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ តំណាងអយ្យការ បានបើកការស៊ើបសួរលើជនសង្ស័យឈ្មោះកាមារ៉ូទីន ស៊ូហៃមី អាយុ៣៣ឆ្នាំ ដែលជាអ្នកគ្រប់គ្រងអន្តេវាសិដ្ឋានស្រី ក្នុងសាលាខ្មែរអ៊ិស្លាម អាន់នៀកម៉ះ ភ្នំពេញ ដែលមានទីតាំងស្ថិតនៅគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំនួន២បទល្មើស ៖ ១-បទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនល្មើសតាមមាត្រា ២៤០ នៃក្រមព្រហ្មទណ្ឌ ។ ២-បទប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស ទាក់ទងនឹងចារី និងស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា ២៤៧ និងមាត្រា ២៤៨ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្រសួងមហាផ្ទៃ បានចាប់បញ្ជូនជនសង្ស័យម្នាក់ ឈ្ម៉កាមារ៉ូទីន ស៊ូហៃមី អ្នកគ្រប់ គ្រងអន្តេវាសិកដ្ឋានស្រី ដែលគេស្គាល់ថាជាកូនប្រុសរបស់អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការចោទប្រកាន់ករណីបៀតបៀនរាងកាយ និងរំលោភបំពានកុមារីជាសិស្សសាលាខ្មែរអ៊ិស្លាម។ ទីបំផុត តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនសង្ស័យខាងលើ ចំនួន ២បទល្មើស និងបានបញ្ជូនសំណុំរឿងឲ្យចៅក្រមស៊ើបសួរ បើកការស៊ើបសួរលើជន សង្ស័យ ទៅតាមនីតិវិធី។ បន្ទាប់មក ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនត្រូវចោទក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន រង់ចាំបើកសវនាការនាពេលខាងមុខ៕ ដារិទ្ធ

RELATED ARTICLES