Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួ.../ចពងមាន់ ម្ចាស់គេទាន់ រ.../ត់ចោលម៉ូតូ

ចោរលួ…/ចពងមាន់ ម្ចាស់គេទាន់ រ…/ត់ចោលម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូ ១គ្រឿង មកធ្វើសកម្មភាពដើរលួចពងមាន់ ដឹកតាមរថយន្ត គាប់ជួនត្រូវម្ចាស់គេឃើញទាន់ ក៏ជិះម៉ូតូប្រដេញពីក្រោយយ៉ាងប្រកិត ធ្វើឱ្យជនសង្ស័យភ័យ ផ្តួលម៉ូតូចោល រួចនាំគ្នារត់គេចខ្លួនបាត់អស់ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចចុះទៅអូសយកមករក្សាទុក ដើម្បីស្រាវជ្រាវបន្ត។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ចំណុចមុខផ្សារដើមគ ស្ថិតនៅលើ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមសម្តីបុរសម្នាក់ជាម្ចាស់ពងមាន់ បានរៀបរាប់ប្រាប់ថា រូបគាត់តែងបើករថយន្តដឹកពងមាន់ចេញពីក្រុមហ៊ុន ដើម្បីទៅដាក់ឱ្យម៉ូយ ជារៀងរាល់ថ្ងៃ ហើយខណៈពេលដឹកយកមកដល់កន្លែងម៉ូយម្តងៗ តែងតែបាត់ពងមាន់ពីក្នុងរថយន្ត អស់ជាច្រើនដុំ បើគិតជាលុយ ជាង១០ម៉ឺន រៀល។ លុះមកដល់វេលាកើតហេតុខាងលើ រូបគាត់បានបើករថយន្តដឹកពងមាន់ ចេញពីក្រុមហ៊ុន យកទៅដាក់ឱ្យម៉ូយម្តងទៀត រួចក៏ធ្វើដំណើរកាត់តាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីជើង មកត្បូង ខណៈរូបគាត់បានរៀបចំគម្រោងទុកជាមុន ដោយមានបុគ្គលិករួមការងារម្នាក់ជិះម៉ូតូ តាមមើលពីក្រោយ ពេលបើករថយន្តមកដល់ចំណុចកើតហេតុ ត្រង់មុខផ្សារដើមគ ក្បែរស្ពានអា កាសថ្មើរជើង ស្រាប់តែលេចមុខជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1BO-8286 ឌុបគ្នា ធ្វើដំណើរមកពីក្រោយ ដោយម្នាក់បើកម៉ូតូ ចំណែកម្នាក់ទៀត ជាជន ដៃដល់ ចុះទៅលួចយកពងមាន់ពីលើរថយន្តរបស់គាត់ បម្រុងជិះរត់គេចខ្លួន តែត្រូវបានបុគ្គលិករបស់គាត់ ជិះម៉ូតូពីក្រោយ ប្រទះឃើញ ក៏ប្រដេញតាមពីក្រោយយ៉ាងប្រកិត ធ្វើឱ្យជនសង្ស័យភ័យ ផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនចូលទៅក្នុងភូមិបាត់។

ក្រោយមក ភាគីម្ចាស់រថយន្តដឹកពងមាន់ បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកទីតាំងកើតហេតុ និងអូសយកម៉ូតូជនសង្ស័យខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្ន។ ចំណែកជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីឃាត់ខ្លួន យកមកចាត់ការតាមច្បាប់៕

RELATED ARTICLES