Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ២ភូមិ បា.../រម្ភទឹកជំនន់កាត់ផ្តា.../ច់ផ្លូវ

ពលរដ្ឋ២ភូមិ បា…/រម្ភទឹកជំនន់កាត់ផ្តា…/ច់ផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ ទឹកជំនន់ ហក់ឡើងខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភទឹកហូរច្រោះដាច់ផ្លូវ ធ្វើដំណើរមិនកើត ពីភូមិចំណោម ទៅភូមិសាយម៉ន ក្នុងឃុំចំណោម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋបានសម្តែងមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលឃើញទឹកជំនន់ហក់ឡើងខ្លាំងរយៈពេល២ថ្ងៃនេះ នៅសំណង់ព្រែកចំណោម ដែលត្រូវបានទឹកហូរកាត់ពីលើសំណង់ ព្រោះទឹកឡើងខ្លាំង អាចប្រឈមច្រោះដាច់ផ្លូវ បើសិនជាគ្មានវិធានការដោះស្រាយទេ អាចដាច់ផ្លូវ មិនអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកបាន ពីភូមិចំណោម ទៅកាន់ភូមិសាយសាយម៉ន ឃុំចំណោម ស្រុកមង្គលបុរី។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា មូលហេតុទឹកសំណង់ព្រែកហក់ឡើងខ្លាំង រយៈពេលតែ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បណ្តាលឱ្យប្រឡាយព្រែកទឹក ប្រៀបប្រឡាយ និងហូរកាត់លើសំណង់ព្រែចំណោ ម និងព្រែកសឿ ក្នុងស្រុកមង្គលបុរី។ បើសិនទឹកនៅតែបន្តហក់ឡើងខ្លាំង អាចប្រឈមប៉ះពាល់ផ្ទះសម្បែងប្រ ជាពលរដ្ឋនិងផ្លូវ អាចជន់លិច ព្រោះពេលនេះលំនៅឋានក្បែរសំណង់ព្រែកចំណោម ត្រូវបានលិចបណ្តើរៗ ហើយ។

ប្រជាពលរដ្ឋ បានបន្ថែមថា ទឹកជំនន់ដែលហក់ឡើងខ្លាំងនៅប្រឡាយព្រែកចំណោម និងប្រឡាយព្រែកសឿ គឺទឹកធ្លាក់ពីខេត្តប៉ៃលិន និងយប់មិញមានភ្លៀងធ្លាក់មួយមេធំ ទើបទឹកជំនន់បានឡើងខ្លាំងនៅប្រឡាយព្រែក និងដងស្ទឹងសឿ រួមទាំងស្ទឹងចំណោម ហើយប្រជាកសិករ ត្រូវបានបិទទ្វារទឹកដែលធ្លាក់ចូលទៅស្រែខាងលិចភូមិ និងបិទទំនប់ មិនឱ្យទឹកហូរចូលផ្នែកខាងក្រោម ទើបទឹកហូរតែមួយច្រក ទើបទឹកហក់ឡើងខ្លាំង ហូរលើសំណង់ទ្វារទឹកអាចប្រឈមច្រោះដាច់ផ្លូវ៕

RELATED ARTICLES