Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ៥ខ្នង ខូ.../ចខា.../តជាង២០ម៉ឺនដុល្លារ

ភ្លើងឆេះផ្ទះ៥ខ្នង ខូ…/ចខា…/តជាង២០ម៉ឺនដុល្លារ

ខេត្តបាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន៥ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ទាំងកណ្តា លយប់ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ បណ្តាលឲ្យខូចខាតគិតជាទឹកប្រាក់ ប្រមាណជាង២០ម៉ឺនដុល្លារ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចសំណង់ទី២ ក្នុងផ្សារកំពីងពួយ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។

ផ្ទះប្រជាពលរដ្ឋទាំង៥ខ្នង ដែលរងការឆាបឆេះបំផ្លាញអស់ទាំងស្រុង រួមមាន ទី១-ផ្ទះរបស់ជនរងគ្រោះឈ្មោះមឿង ប៊ុនថន ភេទប្រុស អាយុ៥៨ឆ្នាំ មានទំហំ ៤០ម៉ែត្រ គុណនឹង៦ម៉ែត្រ សង់ពីថ្មក្រោម ប្រក់សង្ក័សី (ខូចខាតទ្រព្យសម្បត្តិ និងលុយសរុបប្រហែល២ម៉ឺនដុល្លារ)។ ទី២-ផ្ទះរបស់ជនរងគ្រោះឈ្មោះមាស ញឿន ភេទប្រុស អាយុ៥២ឆ្នាំ ទំហំ ៥០,៥ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី (ទ្រព្យសម្បត្តិ ខូចខាត រួមមាន លុយសុទ្ធ ២ម៉ឺន៣ពាន់ដុល្លារ និងទ្រព្យសម្បត្តិផ្សេងទៀតសរុបចំនួន ២ម៉ឺនដុល្លារ)។ ទី៣-ផ្ទះរបស់ជនរងគ្រោះឈ្មោះ ផាន់ ចំរើន ភេទស្រី អាយុ៥៣ឆ្នាំ មានទំហំ៣០ម៉ែត្រ គុណនឹង ១០ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី (ឆេះប្រាក់សុទ្ធ ចំនួន២ពាន់ដុល្លារ និងទ្រព្យសម្បត្តិ ប្រហែល៣ម៉ឺនដុល្លារ)។ ទី៤-ផ្ទះរបស់ជនរងគ្រោះឈ្មោះស៊ូ ណា ភេទស្រី អាយុ៦៦ឆ្នាំ មានទំហំ៤០ម៉ែត្រ គុណនឹង ១២ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្កសី (ខូចខាតទ្រព្យសម្បត្តិអស់ជាង ១ម៉ឺនដុល្លារ) និងទី៥-ផ្ទះរបស់ជនរងគ្រោះឈ្មោះអ៊ិន សារ៉េត ភេទប្រុស អាយុ៥៧ឆ្នាំ មានទំហំ ៤០ម៉ែត្រ គុណនឹង ៩,៥០ម៉ែត្រ ធ្វើអំពីថ្មក្រោម ប្រក់សង្ក័សី (ឆេះលុយសុទ្ធប្រហែល ៥ម៉ឺនដុល្លារ ទ្រព្យសម្បត្តិអស់ប្រហែល ៧ម៉ឺនដុល្លារ និងរថយន្ត Lexus RX-330 ចំនួន១គ្រឿង)។

ក្នុងប្រតិបត្តិការអន្តរាគមន៍ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង បាញ់ទឹកពន្លត់ និងទប់ស្កាត់មិនឱ្យរាលដាលទៅផ្ទះដទៃទៀត ក្នុងនោះមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ស្រុកបាណន់ ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសង្កែ ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់របស់អធិការដ្ឋាននគរបាលស្រុកបវេល ចំនួន១គ្រឿង។ក្នុងករណីនេះ សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុនៃការឆេះនៅឡើយទេ ដោយកំពុងធ្វើការស្រាវជ្រាវបន្ត៕

RELATED ARTICLES