Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថភ្លើងធ្លា.../ក់ផ្លូវក្រឡា.../ប់ ធ្លាយស្រូវ៨កុងតឺន័រ

រថភ្លើងធ្លា…/ក់ផ្លូវក្រឡា…/ប់ ធ្លាយស្រូវ៨កុងតឺន័រ

ខេត្តពោធិ៍សាត់ ៖ រថភ្លើង ១ខ្សែ កំពុងរត់លើផ្លូវដែកសុខៗ ស្រាប់តែក្រឡាប់ធ្លាក់ផ្លូវជាច្រើនទូ ធ្វើឱ្យធ្លាយចេញសុទ្ធតែស្រូវ សង្ស័យបណ្តាលមកពីផ្ទុកធ្ងន់ពេក។

ករណីទូរថភ្លើងក្រឡាប់ធ្លាក់ផ្លូវនេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចជើងភ្នំក្បាលសៀម ខាងក្រោយសាលាឆទាន (គិរីសុខុម) ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើង ១ខ្សែ ធ្វើដំណើរក្នុងទិស ដៅពីជើង ឆ្ពោះទៅត្បូង សំដៅទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឮសំឡេងប្រាវៗខ្លាំងៗ និងដាច់ទូ១កំណាត់ បណ្តាលឱ្យកុងតឺន័រក្រឡាប់ចេញពីផ្លូវដែក ធ្លាយចេញសុទ្ធតែស្រូវ ប៉ុន្តែពុំបង្កឱ្យមានរងរបួសដល់មនុស្សឬសត្វ និងទ្រព្យសម្បត្តិអ្វីនោះទេ។

ប្រភពដដែល បន្តថា រថភ្លើង ១ខ្សែ ដែលរងគ្រោះថ្នាក់ក្រឡាប់នេះ មានផ្ទុកទូកុងតឺន័រ ចំនួន២៨ទូ ហើយដាច់ ចេញពីក្បាលរថភ្លើង ត្រង់ចំណុចទូរទី-៥ បណ្តាលឱ្យទូកុងតឺន័រ ចំនួន៨កុងតឺន័រ ខ្ទាតចេញពីរថភ្លើង ធ្លាយចេញសុទ្ធតែស្រូវ។

ពាក់ព័ន្ធករណីរថភ្លើង ១ខ្សែ ក្រឡាប់នេះដែរ គេពុំដឹងអំពីមូលហេតុច្បាស់លាស់នោះទេ ប៉ុន្តែគេសង្ស័យអាចបណ្តាលមកពីផ្ទុកធ្ងន់ពេក ម៉្យាងកន្លែងនោះផ្លូវកោងខ្លាំង និងឡើងចំណោតផងដែរ៕

RELATED ARTICLES