ភ្នំពេញ៖ព្រាប សុវត្ថិ អាយុ៤៩ឆ្នាំហើយ ដែលវ័យជ្រេបន្ដិចនេះលោកមិនសូវសម្រុកបុកទីផ្សារចម្រៀងដូចនៅហង្សមាសឡើយ ក្រោយពីជ្រកនៅGalaxy ជាង៤ឆ្នាំ។សកម្មភាពរបស់លោកព្រាប សុវត្ថិ នាពេលនេះត្រូវបានលោកនូ ស៊ឹប អះអាងថាលោកសុវត្ថិ កំពុងតែត្រួសត្រាយផ្លូវបើកដៃឲ្យកូនប្រុសលោកបន្ដអាជីពពីខ្លួន ប៉ុន្ដែលោកថាមិនដឹងជាកូនទាំង៣នាក់របស់លោកសុវត្ថិ នោះម្នាក់ណាអាចជំនួសឪពុករបស់គេបានទេ ដោយសារ តែលោកមិនបានតាមដាន។
ទោះជាយ៉ាងណានៅចុងឆ្នាំ២០២៤ នេះគេសង្កេតឃើញថាក្នុងចំណោមកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ គឺកូនទី១៖សុវត្ថិ មុនីវណ្ណ,កូនទី២៖សុវត្ថិ មុនីនាគ និងកូនទី៣៖សុវត្ថិ សិរីវុឌ្ឍ នោះគេសង្កេតឃើញថាមានតែកូនទី២ម្នាក់ប៉ុណ្ណោះដែលលោកសុវត្ថិ បានជួលគ្រូបង្វឹគពីបរទេសមកបង្ហាត់ពីក្បាច់រាំ និងច្រៀងជាភាសារបរទេស ជាច្រើនខែមកហើយ ពោលគឺតាំងពីមុនីនាគ ចេញពីហង្សមាសកាលពីឆ្នាំមុន ។ តាមរយៈការបំប៉នកូនទី២ ជាងកូនទី១ និងទី៣ នេះបញ្ជាក់ថាព្រាប សុវត្ថិ អាចមើលឃើញពីចំណុចខ្លាំងរបស់មុនីនាគ អាចនឹងស្នងតំណែងពីលោកបាន បើទោះជាលោកតែងតែលើកស្ទួយកូនទាំង៣ តាមរយៈការច្រៀងសម្ដែងរួមគ្នាអំឡុងនៅហង្សមាសរហូតធ្វើឲ្យទស្សនិកជនស្គាល់ជាកូនរបស់លោកមកដល់បច្ចុប្បន្នក្ដី ។
ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាក្នុងចំណោមកូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ នាងយល់ថាសុវត្ថិ មុនីនាគ មានទឹកដមសម្លេងស្រដៀងទៅនិងឪពុកគេច្រើនជាង រហូតដល់ពេលខ្លះ ពេលមុនីនាគ សមចម្រៀងនៅឆាកដែលនាងត្រូវទៅច្រៀងដែរ នាងស្ដាប់ច្រឡំថាជាលោកព្រាប សុវត្ថិ ទៀតផង។ប៉ុន្ដែម្ដាយក្មេកលោកព្រាប សុវត្ថិ លោកស្រីគង់ ចន្ធូ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចៅៗទាំង៣របស់លោកស្រីសុទ្ធតែមានសម្ថភាពសិល្បៈខ្លាំងខាងសិល្បៈម្យាងៗម្នាក់ ព្រោះពួកគេទទួលការបណ្ដុះបណ្ដាលពីឪពុកគេផ្ទាល់តាំងពីនៅតូចៗម្លេះ ។
កូនទី២របស់លោកព្រាប សុវត្ថិ បានចូលច្រៀងនៅហង្សមាសកាលពីឆ្នាំ២០១៨ ហើយក្រោយចាកចេញពីហង្សមាសជិត២ឆ្នាំនេះលោកមុនីនាគ មិនទាន់ចូលផលិតកម្មណាទេ បើទោះជាបងប្រុសទី១ និងប្អូនពៅរបស់គេពេលនេះសុទ្ធតែក្លាយទៅជាតារាGalaxy ច្រៀងជាមួយឪពុកគេក្ដី។ក្រៅពីជាតារាចម្រៀងកូនទី២លោកសុវត្ថិ រូបនេះ ក៍មានតួនាទីជាពលបាលទោ និងជាជំនួយការ ការិយាល័យទី៥ នៃកងទ័ព្ទជើងគោក ផងដែរ ។
អ្នកជំនាញសិល្បៈបានលើកឡើងថាព្រាប សុវត្ថិ អាចនឹងឲ្យកូនទី២ លេងស្ទីលច្រៀង រាំ ខុសពីកូនទី១ និងទី៣ ទើបបានជាលោកផ្អឹមមុនីនាគ មិនឲ្យចូលGalaxy ភ្លាមៗ បែបនេះ ។តែយ៉ាងណាភាគរយខ្ពស់ឧកញ៉ាព្រាប សុវត្ថិ នៅតែអាចយកកូនទី២ ទៅរួមទ្រនុំតាមលោកដែរនាពេលអនាគត បើទោះជាលោកនូ ស៊ឹប ថាការដែលលោកសុវត្ថិ មិនយកកូនៗទាំងអស់ចូលGalaxy តែម្ដងព្រមគ្នា ដោយសារតែលោកចង់រក្សារតម្លៃកូនៗលោកក៍ដោយ។
សូមបញ្ជាក់ថាកូនទី២ព្រាប សុវត្ថិ ទទួលបានការចាប់អារម្មណ៍ច្រើនអំឡុងពេលគេនៅហង្សមាសច្រៀងបទ«សុំខុសមួយយប់ » ជាមួយនាងរ៉េត ស៊ូហ្សាណា ហើយទោះជាពេលនេះពួកគេទាំងពីរលែងជាតារាហង្សមាសដូចគ្នាក្ដី ប៉ុន្ដែFan នៅតែចង់ឲ្យតារាទាំងពីរចាប់ដៃគ្នាម្ដងទៀត ។តែគ្មានដំណឹងលោកសុវត្ថិ ចង់រុញមុនីនាគ ឲ្យចូលផលិតកម្មបារមី តាមនាងស៊ូហ្សាណា ឡើយ ៕